NBCនឹងផ្សព្វផ្សាយពីប្រាក់រៀល ប្រព័ន្ឋបាគង និងKH QRនៅខេត្តព្រៃវែងនាព្រឹកថ្ងៃនេះ

ដោយៈ និស្ស័យ

       ព្រៃវែងៈ ធនាគារជាតិនៃកម្ពុជា(NBC) នឹងចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នឹងទៅដល់ខេត្តព្រៃវែងនៅថ្ងៃទី៣០ កក្កដានេះហើយ។

យោងតាមការបង្ហោះព័ត៌មានពីផេកផ្លួវការរបស់NBC បានឲ្យដឹងថា ចូលរូមក្នុងកម្មវិធីនេះ បងប្អូនក៏នឹងបានទស្សនាវីដេអូខ្លីៗ ដែលផលិតដោយយុវជន-យុវនារីនៅខេត្តព្រៃវែងផ្ទាល់តែម្តងផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចង់ដឹងថាតើ ប្រាក់១ម៉ឺនរៀលអាចទិញអ្វីបានខ្លះ ហើយវីដេអូណាខ្លះ នឹងជាប់ជាវីដេអូល្អជាងគេ សូមចូលរួមទស្សនាទាំងអស់គ្នា។

សូមកុំភ្លេចណា! ជួបគ្នានៅថ្ងៃស្អែក នៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាលជា ស៊ីម ចាប់ពីម៉ោង ៨៖៣០ ព្រឹកដល់ម៉ោង៧យប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here