រដ្ឋមន្រ្តីក្រសួងកសិកម្មដឹកនាំកិច្ចប្រជុំលើសំណើពិនិត្យដោះស្រាយបញ្ហាប្រឈម​ និងសំណូមពររបស់វិស័យឯកជន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា បានដឹកនាំកិច្ចប្រជុំលើសំណើរពិនិត្យដោះស្រាយលើបញ្ហាប្រឈមនិងសំណូមពររបស់វិស័យឯកជន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីបានទទួលស្តាប់សេចក្តីរាយការណ៍លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាវិស័យឯកជនចាំបាច់ត្រូវធ្វើការសិក្សាឲ្យបានច្បាស់លាស់ក្តោបព័ត៌មាននិងស្ថានការណ៍ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយទើបអាចវិភាគនិងវាយតម្លៃបញ្ហាប្រឈមនានាចំគោលដៅនិងមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រីឌិតទីណាបានបន្ថែមថាវិស័យឯកជនត្រូវសហការរួមគ្នាចងក្រងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ស្វែងយល់និងរកហេតុផលច្បាស់លាស់ដើម្បីកាត់បន្ថយហានិភ័យខ្ពស់។

បើតាមរដ្ឋមន្ត្រីបានបញ្ជាក់ថាការកសាងទំនុកចិត្តទាំងអស់គ្នា គឺជាកត្តាចាំបាច់ក្នុងការសហការ ស្វែងរកដំណោះស្រាយដែលល្អ ទទួលយកបាន ព្រមទាំងទទួលបានផលចំនេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។ លោកបន្តថាទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឱ្យមានការពង្រឹងខ្សែ ច្រវាក់តម្លៃ ប្រកបដោយបរិយាបន្ន និងមានភាពតែមួយ

LEAVE A REPLY

Please enter your comment!
Please enter your name here