ដោយៈ គង់ សូរិយា
ភ្នំពេញៈ តំបន់អាស៊ាន ដែលកើនសមាជិកដល់១១ប្រទេស មានភាពខុសគ្នាយ៉ាងខ្លាំងលើវប្បធ៌ម ការរស់នៅ និងប្រាក់ចំណូល។
ថ្ងៃនេះគេហទំព័រPropertyarea.asia សូមលើកយកការសិក្សាស្រាវជ្រាវ តាមគេហទំព័រgoogle.com ដែលបង្ហាញទិន្នន័យដោយធនាគារពិភពលោកបានបង្ហាញថា ប្រទេសទាំង១១មានប្រាក់ចំណូល សម្រាប់មនុស្សម្នាក់ខុសៗគ្នាយ៉ាងខ្លាំង ដែលប្រាក់ចំណូលនោះ សំដៅដល់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ។
ជាក់ស្តែងការស្រាវជ្រាវបានរកឃើញថា សម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២៤នេះ តាមការប្រមើលមើលបានបង្ហាញថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា នឹងកើនដល់២០៧១ដុល្លារក្នុងមនុស្សម្នាក់ នៅឆ្នាំ២០២៤នេះ។
ចំណែកប្រទេសវៀតណាម ប្រជាជនប្រទេសនេះនឹងទទួលបានប្រាក់ចំណូល៤៦២៣ដុល្លារ ប្រទេសថៃប្រជាជនទទួលបានប្រាក់ចំណួល៧៨១២ដុល្លារ។ ប្រទេសឡាវ ប្រជាជន នឹងទទួលបានប្រាក់ចំណូល៤១៦៣ដុល្លារ។ ចំនែកប្រទេសហ្វីលីពីន ប្រជាជននឹងទទួលបាន៤១៣០ដុល្លារ។
ងាកទៅកាន់ប្រទេសឥណ្ឌូនេស៊ី ការសិក្សាដដែលបានរកឃើញថា ប្រជាជនប្រទេសនេះ នឹងទទួលបានចំណូល១៦,៨៦១ដុល្លារ។ រីឯប្រទេសម៉ាឡេស៊ី ប្រជាជនប្រទេសនេះនឹងទទូលបានចំណូល១៣,៣១៥ដុល្លារ ប្រទេសសឹង្ហបុរីប្រជាជនប្រទេសនេះ នឹងទទួលបានប្រាក់ចំណូល៨៨,៤៤៧ដុល្លារ។
ចំណែកប្រទេសប្រុយណេដារូសាឡឹម ប្រជាជនប្រទេសនេះ នឹងទទួលបានចំណូល២៩,៨៨១ដុល្លារ។ ប្រទេសមីយ៉ាន់មា ប្រជាជនប្រទេសនេះ នឹងទទួលបានចំណូល៥៩៧០,៨៣ ដុល្លារ និងប្រទេសចុងក្រោយគេ ជាប្រទេសកូនពៅក្នុងតំបន់អាស៊ាន ប្រជាជនក្នុងប្រទេសនេះ នឹងទទួលបានចំណូល ១៦៦៩ដុល្លារក្នុងម្នាក់ក្នុងមួយឆ្នាំ៕