ប្រទេសចិនចេញសេចក្តីព្រាងច្បាប់ ដើម្បីពង្រីកពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែន

ដោយ: គង់ លាងហួរ
ប៉េកាំង: ប្រទេសចិនបានចេញសេចក្តីព្រាងច្បាប់ដើម្បីលើកកម្ពស់ការសាងសង់ឃ្លាំងនៅក្រៅប្រទេស និងពង្រីកអាជីវកម្មអេឡិចត្រូនិកឆ្លងដែន ដែលបានក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មបរទេសរបស់ខ្លួន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មចិន។

ក្រុមហ៊ុននានារួមមាន ក្រុមហ៊ុន Shein ក្រុមហ៊ុន PDD Holdings ក្រុមហ៊ុន Temu និងក្រុមហ៊ុន Alibaba ដែលបាននាំចេញផលិតផលដែលផលិតនៅប្រទេសចិនឆ្លងព្រំដែន ទៅកាន់ទីផ្សារជុំវិញពិភពលោក បានស្គាល់នូវការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ការនាំចេញទំនិញទៅលក់នៅក្រៅប្រទេសនេះបានបើកផ្លូវថ្មីមួយក្នុងការជំរុញកំណើនអាជីវកម្មសម្រាប់ក្រុមហ៊ុនចិនមួយចំនួន ដែលពីមុនផ្តោតលើការប្រើប្រាស់ក្នុងស្រុក និងកំពុងរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃម៉ាក្រូសេដ្ឋកិច្ច វិបត្តិអចលនទ្រព្យ និងអសន្តិសុខប្រាក់ចំណូល។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចិន ដែលគ្របដណ្តប់ទៅលើសេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងព្រំដែនបានបង្ហាញថា ទីក្រុងប៉េកាំងក៏នឹងព្យាយាមកែលម្អការគ្រប់គ្រងទិន្នន័យឆ្លងព្រំដែន និងបង្កើនប្រសិទ្ធភាពលើការត្រួតពិនិត្យការនាំចេញឆ្លងព្រំដែនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មចិនបានអះអាងបន្ថែមទៀតថា បណ្តាក្រសួងថ្នាក់ជាតិ និងនាយកដ្ឋានចំណុះឱ្យរដ្ឋាភិបាល នឹងធ្វើឱ្យបណ្តាញផ្តល់ហិរញ្ញប្បទានមានភាពរលូន និងជួយជំរុញបណ្តាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែនឱ្យបោះជំហានទៅក្នុងទីផ្សារជាសកល៕ប្រភព:Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here