អគារខុនដូកម្ពស់១០ជាន់នៅទីក្រុងតូក្យូប្រឈមការវាយកម្ទេចចោលដោយសារហេតុផលមួយនេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: អគារខុនដូដែលមានកម្ពស់១០ជាន់ នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលជិតសាងសង់បញ្ចប់រួចរាល់ នឹងត្រូវបានវាយកម្ទេចចោលវិញ ដោយសារតែមានការរិះគន់ថា អគារនេះបានបិទបាំងទិដ្ឋភាពភ្នំហ្វូជី(Fuji) ។

គម្រោងអគារនេះ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Sekisui House ដែលមានទីតាំងនៅភាគខាងលិច ទីក្រុងតូក្យូ។ អគារនេះត្រូវបានសាងសង់ នៅលើផ្លូវដ៏ល្បីល្បាញមួយ ដែលភ្ញៀវទេសចរណ៍អាចក្រឡេក មើលឃើញទេសភាពភ្នំហ្វូជី ដែលមានកម្ពស់៣.៧៧៦ម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Japan Today។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងខុនដូរបស់ក្រុមហ៊ុន Sekisui House ដែលត្រូវបានចាប់ផ្តើមសាងសង់ ក្នុងខែមករា ឆ្នាំ២០២៣ ត្រូវបានគេរិះគន់ជំទាស់តាំងពីដើមមកមកម្ល៉េះ ដោយសារតែអគារនេះ នឹងបិទបាំងទិដ្ឋភាពភ្នំហ្វូជីអស់ពាក់កណ្តាល។

ក្រុមហ៊ុនបានអះអាងថា “យើងមើលឃើញថា វប្បធម៌ក្នុងស្រុកផ្តល់តម្លៃទៅលើទេសភាព ប៉ុន្តែយើងមិនបានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ”។លោកបន្ថែមថា “ដូច្នេះយើងក៏សុំទោសចំពោះភាគីជាប់កិច្ចសន្យាផងដែរ ខណៈអគារនេះ នឹងត្រូវបានកម្ទេចចោលវិញ”។

ចំណែកឯ ប្រជាជនដែលរស់នៅទីនោះ ក៏បានសាទរចំពោះការ​សម្រេច​ចិត្ត​នេះផងដែរ។ អ្នក​ស្រុក​ម្នាក់​ដែលរស់នៅទីនោះបាន​អះអាងថា​ “យើង​មិន​ចង់​ឱ្យទីក្រុងរបស់យើង បាត់​បង់​ភាព​ទាក់ទាញ​នោះទេ ព្រោះនៅពេល​ណា​អាកាសធាតុ មាន​ពន្លឺ​ថ្ងៃខ្លាំងល្អ​ នោះយើងនឹង​អាចមើល​ឃើញ​ភ្នំហ្វូជីបាន​យ៉ាង​ច្បាស់”។

កាលពីខែឧសភាកន្លងទៅ ទីក្រុង​តូក្យូ​បាន​ចាត់ចំណាត់ការ​ដ៏​កម្រ​មួយ ក្នុង​ចេតនា​ការពារទិដ្ឋភាព​ភ្នំ​ហ្វូ​ជី​ ដោយ​បានដាក់របាំង​ពណ៌ខ្មៅ​ដ៏ធំ​មួយ ក្នុង​គោលបំណង​រារាំង​ភ្ញៀវទេសចរ​ណ៍ ដែល​ចូលចិត្ត​ថតរូប​ច្រើនពេក៕ប្រភព:AFP៕

LEAVE A REPLY

Please enter your comment!
Please enter your name here