ខេត្តកំពង់ឆ្នាំង​ នឹងលេចរូបរាងគម្រោងអភិវឌ្ឍន៍អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មីមួយ អានុភាព ៦០មេហ្កាវ៉ាត់

គម្រោងអភិវឌ្ឍន៍ស្ថានីយ​អគ្គិសនី​ដើរ​​ដោយថាមពល​ពន្លឺព្រះអាទិត្យថ្មីមួយទៀត អានុភាព ៦០មេហ្កាវ៉ាត់ នឹងលេចរូបរាងឡើងឆាប់ៗ នៅខេត្តកំពង់ឆ្នាំង ខណៈរាជរដ្ឋាភិបាលបានអនុម័តរួច​ហើយកាលពី​ខែឧសភា ឆ្នាំ ២០២៤។

គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ​អគ្គិសនី​ដើរ​​ដោយថាមពល​ពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​មានទុន​វិនិយោគប្រមាណជាង ៦៥ លានដុល្លារ និងអាចបង្កើតការងារបាន ៣៥ កន្លែង។

លោក​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពលមានប្រសាសន៍​ នៅក្នុងវេទិកាថាមពលស្អាតអាស៊ី​ថាកាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤នេះថា កម្ពុជាបានប្តេជ្ញាចិត្តក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញ​ឱ្យបាន ៧០% នៅឆ្នាំ២០៣០​ ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកថា នៅក្នុងរយៈពេល ៣ ឆ្នាំ ខាងមុខ ​គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ​ដែលរដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាចំនួន ៣ គឺបញ្ហាទី១ ការរក្សាថ្លៃ​ថាមពល​អគ្គិសនីកុំឱ្យឡើង ទី២ ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និងទី៣ គឺចង់​បង្កើនថាមពលបៃតងឱ្យបានច្រើន។​

បច្ចុប្បន្នកម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈរដ្ឋាភិបាលចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយក​ថាមពល​បៃតងក្នុងការទាក់ទាញការ​វិនិយោគ​ពីក្រៅ​ប្រទេសមកបង្កើតការងារ​ឱ្យពលរដ្ឋខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here