ទេសាភិបាលភិបាលធនាគារជាតិបង្ហាញពីគន្លឹះរូបិយប័ណ្ណឌីជីថល

        ដោយៈ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាវាគ្មិនកិត្តិយស ថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រូបិយប័ណ្ណឌីជីថល និងការធ្វើរៀលូបនីយកម្មនៅកម្ពុជាឡើងវិញ”។

ការថ្លែងនេះបានធ្វើឡើង ក្នុងសិក្ខាសាលាស្តីពី “ការប្រើប្រាស់ប្រាក់រៀល៖ ផែនទីឆ្ពោះទៅកាន់ការធ្វើរៀលូបនីយកម្ម ឡើងវិញ  (The Riel Deal: A Roadmap for Re-rielization) នារសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ ត្រូវបានសហការរៀបចំឡើង ដោយស្ថានទូតបារាំងនៅកម្ពុជា, សាកលវិទ្យាល័យ Grenoble Alpes នៅប្រទេសបារាំង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយ:ប្រព័ន្ធអនឡាញ ពីសំណាក់អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ និស្សិត និងតំណាងក្រសួង-ស្ថាប័នរដ្ឋនិងឯកជន  សរុបប្រមាណ៦០នាក់។

សិក្ខាសាលានេះ ក៏មានការចូលរួមជាកិត្តិយស ពីលោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា លោក បណ្ឌិតលុយ ចាន់ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងលោកស្រីបណ្ឌិត Thi-Anh-Dao TRAN តំណាងស្ថានទូតបារាំងនៅកម្ពុជាផងដែរ។

តាមរយៈសុន្ទរកថាគន្លឹះ លោកជំទាវទេសាភិបាល បានលើកឡើងពីប្រវត្តិរូបិយវត្ថុ ចាប់តាំងពីអាណាចក្រហ្វូណន រហូតដល់សម័យកាល នៃការកកើតប្រាក់រៀល និងប្រវត្តិប្រាក់រៀល ព្រមទាំងការអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា។

លើសពីនេះ លោកជំទាវបណ្ឌិត ក៏បានបង្ហាញពីដំណើរវិវត្តប្រ​កបដោយស្ថិរភាព នៃអត្រាប្តូរប្រាក់រៀល ការដាក់ឱ្យដំណើរការស្តង់ដារខេអេចឃ្យូអរ ការតភ្ជាប់ការទូទាត់ឆ្លងដែន ជាមួយបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់និងពិភពលោក និងដំណើរវិវឌ្ឍន៍នៃប្រតិបត្តិការតាមប្រព័ន្ធបាគង។

សិក្ខាសាលានេះគឺជាផ្នែកមួយ នៃគម្រោងស្រាវជ្រាវដែលសហការរួមគ្នា រវាងសាកលវិទ្យាល័យ Grenoble Alpes សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងធនាគារជាតិនៃកម្ពុជា ដែលផ្តោតចម្បងទៅលើការវិភាគ អំពីស្ថានភាពដុល្លារូបនីយកម្មនៅកម្ពុជា និងការទាញយកប្រយោជន៍ ពីឌីជីថលូបនីយកម្ម ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here