កម្ពុជា សឹង្ហបុរីដាក់ឱ្យដំណើរការគម្រោងថ្នាលច្រករបៀង តម្លាភាពហិរញ្ញវត្ថុ

        ដោយៈ​គង់ ម៉ាលីនណា

        សឹង្ហបុរីៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល  ធនាគារជាតិនៃកម្ពុជា និង ឯកឧត្តម Leong Sing Chiong នាយករងគ្រប់គ្រង អាជ្ញាធររូបិយវត្ថុសិង្ហបុរី បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការ គម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor-FTC) រវាងកម្ពុជា និងសិង្ហបុរី។ ពិធីនេះបានប្រារពធ្វើនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ISTANA នៃប្រទេសសិង្ហបុរី។

ព្រឹត្តិការណ៍ដាក់ឱ្យដំណើរការគម្រោងថ្នាល FTC នេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសាធារណរដ្ឋសិង្ហបុរី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់សាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here