ម៉ាឡេស៊ីគ្រោងសាងសង់កំពង់ផែកុងតឺន័រដែលដើរដោយថាមពល AI នៅជិតទីក្រុងគូឡាឡាំពួ

ដោយ: គង់ លាងហួរ

គូឡាឡាំពួរ: ប្រទេសម៉ាឡេស៊ី គ្រោងសាងសង់កំពង់ផែកុងតឺន័រដែលដើរដោយថាមពលបញ្ញាសិប្បនិម្មិត AI តម្លៃ៤២៥លានដុល្លារនៅជិតទីក្រុងគូឡាឡាំពួ ដើម្បីបំពេញតម្រូវការ ស្របពេលមានការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការកែលម្អគុណភាពសេវាកម្មដឹកជញ្ជូន។

កំពង់ផែកុងតឺន័រថ្មីនេះ គ្រោងនឹងសាងសង់ឡើង នៅតាមបណ្តោ\យឆ្នេរសមុទ្រភាគខាងលិច នៃឧបទ្វីបម៉ាឡាកា ខណៈដែលប្រ ទេសនេះ កំពុងត្រៀមខ្លួនដើម្បីបំពេញកំណើន នៃតម្រូវការសេវាកម្មដឹកជញ្ជូន ដែលបណ្តាលមកពីការផ្លាស់ប្តូរជាសកល នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំពង់ផែដែលមានតម្លៃ៤២៥លានដុល្លារនេះ នឹងក្លាយជាកំពង់ផែដំបូងគេបង្អស់ នៅក្នុងប្រទេសម៉ាឡេស៊ី ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។  ការដាក់ឱ្យដំណើរការប្រព័ន្ធAI នឹងជួយវិភាគទិន្នន័យចរាចរណ៍ ព្រមទាំងរៀបចំផែនការចលនាកប៉ាល់ និងតាមដានប្រតិបត្តិការដែនសមុទ្រនៅកំពង់ផែ និងគ្រប់គ្រងការដឹកជញ្ជូនដោយស្វ័យប្រវត្តិ។

គម្រោងនេះនឹងត្រូវបានដឹកនាំ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុក Tanco Holdings ដោយសហការជាមួយក្រុមហ៊ុនវិស្វកម្មសមុទ្រចិន CCCC Dredging Co ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនរដ្ឋចិន China Communications Construction Co.។ ភាគីទាំង២ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា កាលពីដើមខែមិថុនានេះ។ ប៉ុន្តែ​កាលបរិច្ឆេទ​នៃការបញ្ចប់​ ការ​សាងសង់​មិនទាន់ត្រូវបានទម្លាយឱ្យដឹងនៅ​ឡើយ​ទេ។

យោងតាមរបាយការណ៍បង្ហាញថា កំពង់ផែនេះនឹងត្រូវបានសាងសង់ឡើងនៅទីក្រុង Port Dickson រដ្ឋ Negeri Sembilan ដែលមានទីតាំងនៅជិតទីក្រុងគូឡាឡាំពួរ និងស្ថិតនៅចំកណ្តាលនៃច្រកសមុទ្រម៉ាឡាកា (Malacca)។

កំពង់ផែនេះអាចទាញបានអត្ថប្រយោជន៍ ពីកំណើននៃចរាច​រណ៍នាវាដឹកជញ្ជូន និងការតភ្ជាប់ទៅកាន់តំបន់ ឧស្សាហកម្មសំខាន់ៗនៅក្នុងប្រទេសម៉ាឡេស៊ី។ កំពង់ផែនេះ នឹងមានចំណតប្រវែង១,៨គីឡូម៉ែត្រ និងទីតាំងកុងតឺន័រ ដែលមានទំហំប្រហែល៨០០ម៉ែត្រការ៉េ ដែលនឹងអាចផ្ទុកកប៉ាល់កុងតឺន័រធំៗ។

យោងតាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា កំពង់ផែនេះក៏នឹងត្រូវបានបំពាក់ទៅដោយ រថយន្តស្ទូចស្វ័យប្រវត្តិ ឡានដឹកទំនិញដែលគ្មានមនុស្សបើក និងមានវិធានការរឹតបន្តឹងសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណេតកម្រិតកំពូលផងដែរ៕ប្រភព: Nikkei asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here