គេហទំព័រ Propertyareaចុះ MOU ជាមួយសារព័ត៌មានភាសាចិន INNEWS

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គេហទំព័រព័ត៌មានអចលនទ្រព្យ ឈានមុខគេនៅកម្ពុជាPropertyarea.asia និងសារព័ត៌មានINNEWS បានចុះអនុស្សរណៈសហការគ្នា(MOU) ​លើការផ្សព្វផ្សាយព័ត៌មានពីកម្ពុជា ទៅកាន់ពិភពលោក ពិសេសទៅកាន់ប្រទេសចិន។

ការចុះហត្ថលេខានេះ ធ្វើឡើងរវាងលោកយិន លាងគង់សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia និងលោកAMO អគ្គនាយកសារព័ត៌មានINNEWS កាលពីចុងសប្តាហ៍មុន។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការចុះហត្ថលេខានេះ ធ្វើឡើងក្នុងគោលដៅសំខាន់ៗមួយចំនួនដូចជា ទី១ ចែករំលែកព័ត៌មានឲ្យគ្នាទៅវិញទៅមក ទី២ សហការគ្នាលើការផលិតអត្ថបទ និងវីដេអូរួមគ្នា ទី៣ ផ្តល់ផលប្រយោជន៍ផ្នែកទំនាក់ទំនង និងការផ្សព្វផ្សាយពាណិជ្ជកម្មរួមគ្នា ទី៤ ផ្តោតលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចមានលក្ខណៈទូលំទូលាយ ទៅកាន់តំបន់ និងប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asiaបានមានប្រសាសន៍បន្ទាប់ពីពិធីចុះហត្ថលេខាថា លោកមានក្តីសោមន្សរីករាយ ក្នុងការសហការនេះ ដោយសារវាជាការផ្តល់នូវមូលដ្ឋានឈ្នះ ឈ្នះសម្រាប់ទាំងអស់គ្នា ហើយអ្វីកាន់តែពិសេស គឺការផ្សព្វ​ផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ អចលនទ្រព្យ ផ្សារហ៊ុន ដែលមានលក្ខណៈវិជ្ជមានទៅកាន់ប្រទេសក្នុងតំបន់ និងប្រទេសចិន។

លោកបញ្ជាក់ថា “ក្នុងរយៈពេល២៥ឆ្នាំ នៃការប្រកាន់យកអាជីពផ្នែកសារព័ត៌មាន លោកបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ក្នុងការចែលករំលែកព័ត៌មានពិត មានលក្ខណៈស៊ីជម្រៅ ដល់អ្នកអានជាតិ អន្តរជាតិ”។ លោកបន្តថា “យើងតែងតែគាំទ្ររាជរដ្ឋាភិបាល តាមរយៈសំណេរ និងបទបង្ហាញនានា ក្នុងគោលដៅចង់ឃើញប្រទេស ឆ្ពោះទៅកាន់វិបុលភាពបានឆាប់រហ័ស”។

លោកយិន លាងគង់បានបន្តថា ការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជាមានសារៈសំខាន់ណាស់ ក្នុងការបង្ហាញពីរូបភាពកម្ពុជា ជាវិជ្ជមានលើឆាកអន្តរជាតិ ដែលវានឹងរូមចំណែកផ្តល់ទំនុកចិត្ត និងទាក់ទាញការវិនិយោគពីអ្នកធុរកិច្ចពីអន្តរជាតិមកកាន់កម្ពុជា ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតតែងតែយកចិត្តទុកដាក់ និងផ្តោតជាអាទិភាពខ្ពស់។

ជាមួយគ្នានេះ លោកAmo អគ្គនាយកសារព័ត៌មានINNEWSបានសម្តែងនូវក្តីរីករាយ និងជឿជាក់លើចំណងនៃកិច្ចសហប្រតិបត្តិការនេះ នឹងទទួលបានផ្លែផ្កាទាំងអស់គ្នា និងនាំផលប្រយោជន៍ដល់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

សារព័ត៌មានINEWS បានផ្តោតលើការផ្សព្វផ្សាយព័ត៌មានជាបីភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន និងបានចុះបញ្ជីរស្របច្បាប់នៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here