ដោយៈសាវុធ
ភ្នំពេញៈ ផលិតផលថ្នាំលាប ថេមភល (Temple) របស់ក្រុមហ៊ុន IMCT Co., Ltd ដែលជាផលិតផល បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ និងកំពុងចរាចរណ៍នៅលើទីផ្សារកម្ពុជា បាននិងកំពុងទទួលបានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងអតិថិជនពីគុណភាពរបស់ផលិតផលថ្នាំលាប ថេមភល។
ថេមភល (Temple)ជាភាសាអន្តជាតិ ដែលបានន័យជាភាសាជាតិថា “ប្រាសាទ” ឬកន្លែងទីគោរពសក្ការៈ របស់មនុស្សនិងទេព្ដា ។ ដើម្បីជាទីគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ បន្សល់ទុកស្នាដៃដ៏មហស្សចារ គ្មានពីរក្នុងលោក ក្រុមហ៊ុន IMCT Co., Ltd បានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានប្រើឈ្មោះប្រាសាទអង្គរវត្ត ជាទីគោរពសក្ការៈ នៅក្នុងម៉ាកយីរហោ ផលិតផលថ្នាំលាប របស់ក្រុមហ៊ុន IMCT Co., Ltd ដែលជាផលិតផល បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដើម្បីទុកជាការតបស្នងសងគុណ នូវឧបការៈគុណ ចំពោះបុព្វបុរសខ្មែរ ដើម្បីឱ្យមនុស្សក្នុងលោកចងចាំនូវឈ្មោះប្រាសាទនានា ដែលជាកេរិ៍ដំណែលដូនតាខ្មែរយើង។
លោកធួន ស៊ីណាន ប្រធានក្រុមហ៊ុន IMCT Co., Ltd បានថ្លែងប្រាប់ថា “យើងមានរោងចក្រនៅទីនេះ ដែលមានទីតាំងនៅផ្លូវ២០០៤ ហើយផលិតផលរបស់យើងដាក់ឱ្យចរាចរណ៍នៅលើទីផ្សាររយៈពេលពីបីរខែចុងក្រោយនេះ” ។ លោកបន្តថា “ផលិតផលរបស់យើងចរាចរនៅលើទីផ្សារយៈពេលខ្លីក្តី ប៉ុន្តែយើងទទួលបានការគ្រាំទ្រច្រើនពីអតិថិជន” ។
លោកបានបន្តថា “ក្រុមហ៊ុនយើងខ្ញុំបាន ទទួលការអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រា បច្ចេកទេស និងនវានុវត្តន៍ មានអនុញ្ញាតដំណើរការផលិតផល ថ្នាំលាបស្ពេត្រូជាចំបង” ។
វត្ថុបំណងនៃម៉ាកយីរហោ នៃផលិតផលថ្នាំលាប(ខាងក្នុង)៖ ផលិតផល នេះបានផលិតតាមរូមបន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើបរបស់ប្រទេសអាឡឺម៉ង់ ដែរមានភាពរឹងមាំ រលោង ជាងនេះទៅទៀតជាប្រភេទថ្នាំដែលធន់នឹងទឹក អាចលាងសម្អាតបាន ដើម្បីអោយផ្ទៃជញ្ជាំងទាំងមូល រក្សានូវភាពស្អាត និងរឹងមាំបានយូរអង្វែង គ្មានធាតុផ្សំ APEO ដែលបង្ករផលប៉ៈពាល់ទៅដល់ បរិស្ថាន អាចប្រើប្រាស់បាននៅក្នុងសំណង់ច្រើនប្រភេទ មានដូចជា បេតុង ជញ្ជាំងឥដ្ឋ ដែលបានបូកស៊ីម៉ង់ រួចជាស្រេច និង ម្នាងសិលា គ្រប់ប្រភេទ រួមទាំងពិដាន ឬប្រើប្រាស់សម្រាប់ការតុងតែងផ្សេងៗ ការពារជញ្ជាំងផ្នែកខាងក្នុងជាមួយនឹង សារធាតុផ្សំមូលដ្ឋានដ៏ទៃទៀតបាន។
កម្រិតបរិមាណនៃការប្រើប្រាស់៖ ក្នុង ១លីត្រ (១គីឡូ) អាចប្រើប្រាស់បានពី ៣-៤ ម៉ែតការ៉េ ទៅតាមសណ្ឋានជាក់ស្ដែង (ក្នុងការលាប២ ជាន់)។
ការធានា ទៅលើគុណភាព៖ ការធានាលើគុណភាព ក្នុងរយៈពេល១០ឆ្នាំ តែត្រូវចាំបាច់អនុវត្តន៍អោយបានខ្ចាប់ខ្ជួន ទៅតាមបទដ្ឋានបច្ចេកទេស។
វត្ថុបំណងនៃម៉ាកយីរហោ នៃផលិតផលថ្នាំលាប(ខាងក្រៅ) ជាប្រភេទថ្នាំលាបផ្ទៃខាងក្រៅ ដែលបានផលិតចេញពី អាស៊ីត Acrylic។
គុណសម្បត្តិ មានទម្រង់នៃស្រទ្រាប់ការពារភាពរឹងមាំមិនជ្រាបទឹក ជាប់ស្អិតល្អ ជាផលិតផលល្អ សម្រាប់ ការតុបតែងលម្អ ជញ្ជាំងផ្នែកខាងក្រៅ។
បទដ្ឋានបច្ចេកទេស៖ Alkalia ស្រទាប់មុខ (១ ស្រទាប់) + បូកនឹងថ្នាំលាបខាងក្រៅ (២ ស្រទាប់)។
បរិមាណនៃការប្រើប្រាស់៖ ក្នុង១លីត្រ (១គីឡូ) អាចប្រើបានពី៣ ដល់៥ម៉ែត្រការ៉េ ទៅតាមសណ្ឋានជាក់ស្ដែង។
រយៈពេលនៃការធានា៖ ធានាគុណភាព រយៈពេល១០ឆ្នាំ តែត្រូវតែអនុវត្តអោយបានខ្ជាប់ខ្ជួន ទៅតាមបទដ្ឋាន បច្ចេកទេស ដូចដែរបានរៀបរាប់ខាងលើ។
ចំណុះ និង ទម្ងន់៖ ធុងថ្នាំលាប មានចំណុះ ២០លីត្រ ដោយប្រហាក់ប្រហែលទៅ ២៣គីឡូក្រោម ឬ អាចលើសនេះ។
ការរក្សាទុក ផលិតផលនេះមានអាយុកាល ២៤ខែ (ក្នុងករណី មិនទាន់បានបើកគំរបធុង) ហើយផលិតផលរបស់យើងមិនមានប៉ៈពាល់ដល់បរិស្ថាន និង ផ្លូវដង្ហើមឡើយ។
វត្ថុបំណងនៃម៉ាកយីរហោ នៃផលិតផលម្សៅបៀកខាងក្នុង និងខាងក្រៅ ជាប្រភេទម្សៅបៀកខាំជាប់បានល្អ ការពារជម្រាបទឹក ជៀសវាងមានស្នាមប្រះ មិនបង្ករអោយមានផលប៉ះពាល់ដល់ ផ្លួវដង្ហើម មិនប៉ៈពាល់ដល់បរិស្ថាន និងងាយស្រួលក្នុងការសាងសង់។
ទំហំនៃការប្រើប្រាស់ៈ ប្រើប្រាស់បានយ៉ាងទូរលំទូលាយ ក្នុងការបៀកទៅលើជញ្ជាំង ពិដាន គេហដ្ឋាន រួមទាំងសំណង់អគារទូទៅ ហើយមានប្រសិទ្ធភាពកាន់តែល្អសម្រាប់ជញ្ជាំងដែលមានសណ្ឋានខ្ពស់ ។
វិធីនៃការប្រើប្រាស់ដូចជា ទី១ ត្រូវសម្អាតផ្ទែដែលបៀក អោយបានស្អាតជាមុនសិន ទី២ សម្រាប់ម្សៅបៀក 25គីឡូ អាចយកមកលាយជាមួយទឹកស្អាត 11-12 លីត្រ រួចកូរអោយស្មើរសាច់ ទី៣. នៅពេលយកមកបៀកលើផ្ទៃត្រូវមានកំរាស់មិនលើសពី 0.3-01 មីលីម៉ែតក្នុង១ជាន់ ទី៤ ដើម្បីអោយផ្ទៃរលោង ត្រូវទុកអោយបាន 4-6 ម៉ោងបន្ទាប់ពីបៀក មុនពេលខាត់ម្សៅបៀកចេញ និងទី៥ បន្ទាប់ពីខាត់ចេញអោយបានស្អាតនឹង បោសសម្អាតសិន មុននិងធ្វើការលាបថ្នាំពណ៌៕