ដោយៈ ម៉ាលីនណា
ភ្នំពេញៈ
លោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបានអញ្ជើញចូលរួមពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើត ធនាគារជាតិរវ៉ាន់ដា កាលពីថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគីហ្កាលី ប្រទេសរវ៉ាន់ដា។
លោកទេសាភិបាលរង ក៏បានចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រកបដោយចីរភាព” ដោយបានចែករំលែកបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ទាក់ទងនឹងការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់បាគង ដែលជាប្រព័ន្ធកន្លោង នៃប្រព័ន្ធទូទាត់សងប្រាក់នៅប្រទេសកម្ពុជា គំរូបរិច្ឆិនភាពខេអេចឃ្យូរអ (KHQR) និងប្រព័ន្ធទូទាត់ឆ្លងដែនជាដើម។
លោកបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការអនុវត្តយុទ្ធនាការលើកកម្ពស់ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការសម្រួលឱ្យប្រជាពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តី មានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ក្នុងភាពអំណោយផលនៃកត្តាសន្តិភាព ដែលជាមូលដ្ឋានសំខាន់បំផុត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាពផងដែរ៕