IMFតែងតាំងប្រធានបេសកកម្មថ្មីប្រចាំកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Kenichiro Kashiwase ប្រធានបេសកកម្មថ្មីរបស់ IMF សម្រាប់កម្ពុជា។

ក្នុងជំនួបកាលពីថ្ងៃទី១១ មិថុនា លោកជំទាវទេសាភិបាល បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះ លោក Kenichiro និងបានជម្រាបជូនពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ព្រមទាំងសកម្មភាពលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះ លោកជំទាវក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាង ធនាគារជាតិនៃកម្ពុជា និងIMF ក៏ដូចជាប្រទេសជប៉ុន ផងដែរ។

នាឱកាសនោះ លោក Kenichiro បានជម្រាបជូនលោកជំទាវបណ្ឌិតពីគម្រោងដំណើរទស្សនកិច្ច របស់ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV (Article IV Consultation) នៅកម្ពុជាក្នុងពេលខាងមុខ និងបង្ហាញការគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់ធនាគារជាតិនៃកម្ពុជា ក្នុងការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ។

លោកជំទាវក៏បានថ្លែងអំណរគុណចំពោះ IMF និងរដ្ឋាភិបាលជប៉ុន ដែលបានរួមចំណែក ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព ព្រមទាំងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជា ជាពិសេសតាមរយៈការបញ្ជូនជំនាញការ ក៏ដូចជាការផ្តល់វគ្គបណ្តុះបណ្តាល កសាងសមត្ថភាពដល់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here