រដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុនគ្រោងធ្វើការរួមគ្នាដើម្បី ជំរុញសន្ទុះសេដ្ឋកិច្ច

ដោយ: គង់ លាងហួរ

តូក្យូ: រដ្ឋាភិបាលជប៉ុន គ្រោងធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារកណ្តាលរបស់ខ្លួន និងដាក់ចេញគោលនយោបាយប្រកបដោ យភាពបត់បែន បន្ទាប់ពីការប្រើប្រាស់ ឬការចាយវាយរបស់ប្រជាជនធ្លាក់ចុះ និងភាពមិនច្បាស់លាស់លើទស្សនវិស័យអតិផរណា។

យោងតាមសេចក្តីព្រាងផែនការសេដ្ឋកិច្ច ប្រចាំឆ្នាំរបស់រដ្ឋាភិបាលជប៉ុន ដែលដកស្រង់ដោយសារពត៌មាន Reuters បានបង្ហាញថា គោលនយោបាយរូបិយវត្ថុ បានឈានចូលដំណាក់កាលថ្មីមួយ ដែលតម្រូវឱ្យរដ្ឋាភិបាល និងធនាគារកណ្តាលជប៉ុន បន្តធ្វើការយ៉ាងជិតស្និទ្ធ និងដាក់ចេញគោលនយោបាយ ប្រកបដោយភាពបត់បែន ស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច និងតម្លៃ។

ក្រុមអ្នកបង្កើតគោលនយោបាយ នឹងខិតខំព្យាយាមបង្កើតបរិយាកាសមួយ ដែលប្រាក់ឈ្នួលអាចកើនឡើង ក្នុងល្បឿនលឿនជាងអតិផរណា និងរក្សាអត្រាអតិផរណា ឱ្យមានស្ថិរភាពជុំវិញកម្រិតគោលដៅ២% ដែលកំណត់ដោយធនាគារកណ្តាលជប៉ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ជូនតំណាងរាស្រ្តគណបក្សកាន់អំណាច ដើម្បីពិភាក្សាគ្នា មុននឹងសម្រេចអនុម័តបញ្ចប់នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២១ ខែមិថុនា។

នៅក្នុងសេចក្តីព្រាងច្បាប់នេះ រដ្ឋាភិបាលបានអះអាងថា សន្ទុះលើការប្រើប្រាស់ ឬការចាយវាយរបស់ប្រជាជនជប៉ុនបានថយចុះ ខណៈទស្សនវិស័យអតិផរណា ស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយ សារការជះឥទ្ធិពល ពីការដាំក្បាលចុះនៃប្រាក់យ៉េននាពេលថ្មីៗនេះ។

រដ្ឋាភិបាលជប៉ុនក៏បានព្រមានផងដែរ នូវហានិភ័យនៅក្រៅប្រទេសដូចជា ឥទ្ធិពលអវិជ្ជមានពីការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ ដោយធនាគារកណ្តាលនានា នៅទូទាំងពិភពលោក និងការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចចិន។

បញ្ហាក្នុងស្រុកនានា ដូចជា ការដាំក្បាលចុះនៃប្រាក់យ៉េន និងការកើនឡើងជាបន្តបន្ទាប់ នៃថ្លៃចំណាយលើការរស់នៅរបស់ប្រជាជន បានជះផលប៉ះពាល់ដល់ប្រជាប្រិយភាព របស់លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ដោយជំរុញឱ្យរដ្ឋបាលរបស់លោក Kishida សង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជំរុញកំណើ នប្រាក់ឈ្នួល។

ចំណែក នៅក្នុងខែមីនាកន្លងទៅ ធនាគារកណ្តាលជប៉ុន(BOJ) បានលុបចោលគោលនយោបាយ អត្រាការប្រាក់អវិជ្ជមានជាលើកដំបូងបង្អស់ក្នុងរយៈពេល៨ឆ្នាំ ហើយបានផ្តល់សញ្ញាថា ធនាគារនេះអាចនឹងដំឡើងអត្រាការប្រាក់បន្ថែមទៀត៕ប្រភព: Reuters៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here