ដោយៈ និស្ស័យ
ភ្នំពេញៈ លោកនឹម សុធា អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទពិភាក្សាការងារជាមួយតំណាង Special Product Division (TCM) របស់ក្រុមហ៊ុន RMA Group ដោយមានការអញ្ជើញចូលរួមពី លោកនាយកវិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូន និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជំនួបពិភាក្សានារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីជជែកពិភាក្សា ពិនិត្យលទ្ធភាព និងឱកាសក្នុងការសហការរវាង វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ជាមួយតំណាង Special Product Division (TCM) របស់ក្រុមហ៊ុន RMA Group ក្នុងការរៀបចំវគ្គបណ្ដុះបណ្ដាល ពីរបៀបប្រើប្រាស់គ្រឿងចក្រ Forklift និងសុវត្ថិភាពក្នុងការបើកបរ សំដៅបញ្ជ្រាបការយល់ដឹងដល់សិក្ខាកាមជាមន្ត្រីពាក់ព័ន្ធ និងសាធារណជនទូទៅដែលនឹងចូលរួម៕