ប្រទេសឥណ្ឌាគ្រោងនឹងបង្កើតក្រុមហ៊ុនដឹកជញ្ជូនថ្មីមួយ ស្របពេលទំហំពាណិជ្ជកម្មកើនឡើង

ដោយ: គង់ លាងហួរ

អន្តរជាតិ: មន្ត្រីរដ្ឋាភិបាលចំនួន២រូបបានបង្ហើបឱ្យដឹងថា ប្រទេ សឥណ្ឌា គ្រោងនឹងបង្កើតក្រុមហ៊ុនដឹកជញ្ជូនថ្មីមួយ ដើម្បីបង្កើនចំនួ ននាវាប្រមាណ១ពាន់គ្រឿងបន្ថែមទៀត ក្នុងទសវត្សរ៍ក្រោយ ខណៈទំហំពាណិជ្ជកម្មមានការកើនឡើង។

ប្រទេសនៅតំបន់អាស៊ីខាងត្បូងមួយនេះ កំពុងបោះទុនវិនិយោ គរាប់ពាន់លានដុល្លារ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រែក្លាយប្រទេសរបស់ខ្លួន ទៅជាមជ្ឈមណ្ឌលផលិតកម្ម លំដាប់ពិភពលោក ខណៈលោកនាយករដ្ឋមន្ត្រី Narendra Modi ដែលទើបបានឈ្នះឆ្នោតអាណត្តិទី៣ មានមហិច្ឆិតាជំរុញឥណ្ឌា ទៅកាន់ឋានៈជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៧។

យ៉ាងណាមិញ ក្រុមហ៊ុនដែលគ្រោងបង្កើតថ្មីនោះ មិនទាន់ត្រូវបានដាក់ឈ្មោះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននោះនឹងត្រូវបានគ្រប់គ្រងរួមគ្នា ដោយបណ្តាក្រុមហ៊ុនរដ្ឋដែលរកស៊ី នៅក្នុងឧស្សាហកម្មប្រេង ឧស្ម័ន និងជី រួមជាមួយនឹងក្រុមហ៊ុនសាជីវកម្មដឹកជញ្ជូនឥណ្ឌា (SCI) និងក្រុមហ៊ុនបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមប្រភព ដែលស្នើសុំមិនបញ្ចេញឈ្មោះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនថ្មីនេះ នឹងត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីកាត់បន្ថយការនាំចេញ ទំនិញទៅកាន់ក្រុមហ៊ុនដឹកជញ្ជូនបរទេ​សឱ្យបានយ៉ាងតិចមួយ ភាគបីនៅឆ្នាំ២០៤៧ខាងមុខ។

យោងតាមប្រភពមួយ ដែលមានចំណេះដឹងផ្ទាល់ អំពីបញ្ហានេះបានឱ្យដឹងថា “ប្រសិនបើផ្អែកលើការប៉ាន់ប្រមាណ នាពេលបច្ចុប្បន្នបានបង្ហាញថា ថ្លៃដឹកជញ្ជូននឹងកើនឡើង ដល់៤០០ពាន់លានដុល្លារ ខណៈដែលយើងបង្កើនការនាំចេញ និងការនាំចូលនៅឆ្នាំ២០៤៧”។

ប្រភពដដែលបានបន្ថែមថា បណ្តាក្រុមហ៊ុនឥណ្ឌាបានបង់ថ្លៃដឹកជញ្ជូន អស់ចំនួន៨៥ពាន់លានដុល្លារ គិតចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដោយក្នុងនោះទំហំទឹកប្រាក់ចំនួន៧៥ពាន់លានដុល្លារ ត្រូវបានបង់ទៅឱ្យក្រុមហ៊ុនដឹកជញ្ជូនបរទេស។

ការពឹងផ្អែកលើក្រុមហ៊ុនដឹកជញ្ជូនបរទេស បានកើតឡើង ស្រប​ពេលដែលចំនួន នាវាដឹកជញ្ជូនរបស់ប្រទេសឥណ្ឌា មានចំនួនមិនគ្រប់គ្រាន់ ដោយសារទំហំពាណិជ្ជកម្ម មានការកើនឡើងខ្លាំង ដូចជាការសម្រុកនាំចូលថាមពល និងការនាំចេញផលិតផលប្រេងចម្រាញ់។

ប្រភពខាងលើបានអះអាងឱ្យដឹងទៀតថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌា មាននាវាធំៗប្រហែល១.៥០០គ្រឿង រួមទាំងនាវាដឹកប្រេង នាវាផ្ទុកហ្គាស នាវាកុងតឺន័រ និងនាវាផ្ទុកទំនិញស្ងួត៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here