រដ្ឋមន្រ្តីទេសចរណ៍ទស្សនាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

        ដោយៈ ម៉ាលីនណា

        សៀមរាបៈ កាលពីចុងសប្តាហ៍មុន លោកសុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ បានអញ្ជើញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ស្ថិតនៅឃុំត្បែង ស្រុកបន្ទាយ​ស្រី ខេត្តសៀមរាប។

មជ្ឈមណ្ឌលនេះបង្កើតឡើងនៅចុងឆ្នាំ២០១៨ ដែលមានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ១. សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណ ប្រភេទកេសរកូលព្រៃតាមបែបវិទ្យាសាស្ត្រ ២. អភិរក្ស សង្គ្រោះ និងស្តារប្រភេទកេសរកូលព្រៃ និងប្រភេទរុក្ខជាតិដែលកំពុងរងការគំរាមកំហែង និងជិតផុតពូជពីព្រៃធម្មជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៣. អប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីកេសរកូលព្រៃ និងប្រភេទរុក្ខជាតិនៅកម្ពុជា និង ៤. ផ្តល់ជាទីតាំងទស្សនីយភាពកេសរកូលព្រៃធម្មជាតិ និងជាកន្លែងលំហែកាយ ទស្សនាធម្មជាតិ និងការកម្សាន្ដ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here