ថ្នាក់ដឹកនាំNBCពិភាក្សាជាមួយក្រសួងអប់រំទាក់ទងគម្រោងបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅតាមគ្រឹះស្ថានសិក្សា

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា (NBC) លោកយឹម លាត បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំជាមួយក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងគម្រោងបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សិស្សានុសិស្ស។

តំណាងក្រសួងអប់រំ មានការចូលរួមពីលោកសាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិភាក្សាអំពីការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ និងការងារពាក់ព័ន្ធផ្សេងទៀត។

គម្រោងនេះ ស្ថិតក្រោមអនុស្សរណៈយោគយល់ស្តីពី កិច្ចសហការបញ្ជ្រាប និងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងមានគោលបំណងពង្រីកវិសាលភាព នៃការលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ សម្រាប់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា សំដៅបង្កើនការយល់ដឹងផ្នែកហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here