វៀតណាមកំពុងពិនិត្យសំណើរសាងសង់កំពង់ផែដឹកទំនិញថ្មីមួយ តម្លៃ២ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងសាងសង់កំពង់ផែ ដឹកទំនិញថ្មីមួយទៀតនៅលើផ្ទៃដីទំហំ៣៥០ហិកតា ស្ថិតក្នុងខេត្តBa Ria–Vung Tau ភាគខាងត្បូងនៃប្រទេសវៀតណាម កំពុងត្រូវបានស្នើឡើង ក្រោមទុនវិនិយោគចំនួន២ពាន់លានដុល្លារ។

គម្រោងនេះត្រូវបានស្នើឡើង ដោយសម្ព័ន្ធក្រុមហ៊ុនមួយ ដែលរួមមាន ក្រុមហ៊ុនសាជីវកម្មវិនិយោគទុនរដ្ឋ (SCIC) ក្រុមហ៊ុន Geleximco Group ដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ព្រមទាំងក្រុមហ៊ុន ITC International Transport & Trading JSC ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ។

គម្រោងដំណាក់កាលទី១ នឹងត្រូវបានអនុវត្តន៍ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ ដែលរួមមានការវិនិយោគ ទៅលើការសាងសង់់ចំណតចំនួនពីរ ដែលមានសមត្ថភាពផ្ទុកកប៉ាល់ ដែលមានទម្ងន់២៤.០០០TEUs។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងដឹកជញ្ជូនវៀតណាមបានវាយតម្លៃថា សំណើរបស់សម្ព័ន្ធក្រុមហ៊ុនទាំង៣ខាងលើនេះ សម្រាប់ការអភិវឌ្ឍន៍ដំណាក់កាលទី១ គឺស្របទៅតាមផែនការមេទាំងមូល របស់វៀតណាម និងការធ្វើផែនការលម្អិតស្តីពីកំពង់ផែសមុទ្រ។

ក្រសួងបានអះអាងថា ក្រុមវិនិយោគិនត្រូវតែបង្ហាញពីសមត្ថភាពហិរញ្ញវត្ថុរបស់ខ្លួន និងសមត្ថភាពក្នុងការរៀបចំដើមទុន ជាមូលដ្ឋាន មុននឹងទទួលបានការអនុម័តយល់ព្រមពីរដ្ឋាភិបាល ដោយសារតែគម្រោងនេះ ទាមទារដើមទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់។

បច្ចុប្បន្ននេះ កំពង់ផែសមុទ្រ Ba Ria-Vung Tau មានចំណតចំនួន៧ ដែលមានសមត្ថភាពផ្ទុកកប៉ាល់កុងតឺន័រ ត្រឹមតែ៧,៦៦លាន TEUs ប៉ុណ្ណោះក្នុងមួយឆ្នាំៗ។

ទោះជាយ៉ាងណាក្តី គេសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បរិមាណនៃការដឹកជញ្ជូនកុងតឺន័រជាមធ្យម នៅឯចំណតផែទាំងនោះ មានកម្រិតលើសពី៨លាន TEUs ក្នុងមួយឆ្នាំរួចទៅហើយ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here