ប្រតិភូសភាពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុងម៉ុងរ៉េអាល់ជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងសាធារណៈការ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអនុញ្ញាតឲ្យលោក ខេលវិន ម៉ូ (Mr. Kelvin Mo) ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបកាលពីដើមសប្តាហ៍នេះ លោករដ្ឋមន្ត្រី ក្នុងនាមក្រសួង និងប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានធ្វើការជជែកពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហការនាពេលអនាគត ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទាំងផ្លូវថ្នល់ ផ្លូវទឹក ផ្លូវដែក ក៏ដូចជាសេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុង វិស័យភស្តុភារកម្ម បរិវត្តកម្មឌីជីថលក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យកាន់តែមានភាពប្រសើរឡើងថែទៀត។

គោលបំណងនៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នាឱកាសនេះ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្ដានុពល និងកាលានុវត្តភាពនៃការវិនិយោគរបស់កម្ពុជា ជាពិសេស គឺស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោ​​មការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឆ្នើមរបស់ សម្តេចធិបតី ក្នុងការទាក់ទាញ និងជំរុញការវិនិយោគ ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាឱ្យកាន់តែល្អប្រសើរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here