កម្ពុជានឹងអាចនាំចេញអង្ករទៅកាន់អាមេរិកនៅពេលខាងមុខ

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Patrick Murphy  អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc ។

លោកអនុប្រធានប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវមោទនភាព និងការពេញចិត្ត នូវភាពរីកចម្រើនជារួមរបស់កម្ពុជា ដែលខុសប្លែកពីអ្វីដែលលោក ធ្លាប់បានទទួលព័ត៌មាននៅខាងក្រៅ។ លើសពីនេះលោកបានធ្វើការកត់សម្គាល់ និងកោតសរសើរទៅលើកសិកម្មកម្ពុជា ជាពិសេសផលិតផលអង្ករ ដែលធានាបាននូវគុណភាព និងបរិមាណដែលទទួលយកបាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាកិច្ចឆ្លើយតប លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង១៦ ដែលជាសមាជិករបស់សហព័ន្ធធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុនOtis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជា ចូលទៅផ្សារសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here