ថ្នាក់ដឹកនាំNBCចូលរូមសិក្ខាសាលាពីការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ឋអេកូឥណទាន

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ លោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាបានអញ្ជើញជាអធិបតី បើកសិក្ខាសាលាគោលនយោបាយស្តីពី “ការធ្វើឱ្យប្រសើរឡើងដល់ដំណើរការ នៃប្រព័ន្ធអេកូឥណទានសម្រាប់ស្ត្រីនៅកម្ពុជា”។

សិក្ខាសាលានេះ មានកិច្ចសហការរវាង Women World’s Banking និងក្រុមហ៊ុន ក្រេឌីតប្យ៉ួរ៉ូ (ខេមបូឌា) ខូ អិលធីឌី នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ូសវូដ ដែលមានការចូលរួមពីមន្រ្តីជាន់ខ្ពស់របស់ក្រសួងពាក់ព័ន្ធ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សរុបប្រមាណ ៤៦ រូប។

សិក្ខាសាលាគោលនយោបាយនេះ មានគោលបំណងដួចជា ទី១ ស្វែងយល់ពីតួនាទីរបស់ក្រុមហ៊ុន ចែករំលែកប្រព័ន្ធឥណទានក្នុងការបង្កើតប្រព័ន្ធអេកូឥណទាន ប្រកបដោយសមភាព និងការទទួលខុសត្រូវ ទី២. ស្វែងយល់បន្ថែមពីការពង្រឹង ប្រព័ន្ធអេកូឥណទាននៅកម្ពុជា និងទី៣. ជូនដំណឹងដល់ភាគីពាក់ព័ន្ធ ក្នុងការជួយរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើតប្រព័ន្ធអេកូឥណទាន ដែលកាន់តែមានតម្លាភាព៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here