កម្ពុជាបង្ហាញមហិច្ឆតាលក់ថាមពលអគ្គិសនីទៅកាន់បរទេស នាពេលអនាគត

        ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោកកែវ រតនៈបានបង្ហាញពីចក្ខុវិស័យ ប្រកបដោយមហិច្ឆតា ក្នុងការនាំចេញថាមពលអគ្គិសនី សម្រាប់ប្រទេសក្នុងតំបន់នាពេលអនាគត។

លោកបញ្ជាក់ឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាមិនចាំបាច់មានថាមពលរហូតដល់ហូរហៀរ១០០% ទើបលក់ថាមពលទៅក្រៅប្រទេសបាននោះទេ។ បញ្ហានេះមិនចាំបាច់ធ្វើមួយចោលមួយទេ កឺយើងអាចខំធ្វើ ដើម្បីប្រើប្រាស់ក្នុងស្រុកផង ហើយនឹងនៅតែបន្តប្រឹងប្រែងជជែក ជាមួយបណ្តាប្រទេស ជាសមាជិកអាស៊ានដទៃទៀត ដើម្បីបង្កើតឱកាសឱ្យកម្ពុជា អាចដំឡើងថាមពលពន្លឺព្រះអាទិត្យ ថា​មពលដើរដោយខ្យល់ ថាមពលវារីអគ្គិសនីដើរដោយទឹក ដើម្បីយកថាមពលមួយចំនួន យកទៅលក់នៅបរទេស ដើម្បីបង្កើនចំណូលឱ្យជាតិ។

លោក កែវ រតនៈ បានបន្តថា ក្នុងអន្តរកាលនេះ កម្ពុជាត្រូវដោះស្រាយបញ្ហា៣ដូចជា បញ្ហាទី១ ជាបញ្ហារក្សាថ្លៃកុំឱ្យឡើង ហើយបើអាចចុះបានល្អ ​​បញ្ហាទី២ ចង់ដោះស្រាយបញ្ហាផ្គត់ផ្គង់កុំឱ្យខ្វះ ប្រសិ​នបើអាច, និងបញ្ហាទី៣ គឺចង់បង្កើនថាមពលបៃតងឱ្យច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងរ៉ែបានបង្ហើបឲ្យដឹងថា សព្វថ្ងៃនេះកម្ពុជា មានថាមពលបៃតងប្រមាណ៦២% ហើយកម្ពុជាចង់បង្កើនដល់ជាង៧០% មុនឆ្នាំ២០៣០ ក្នុងគោលដៅធំៗមួយចំនួន ដូចជា ដើម្បីការពារបរិស្ថាន យកថាមពលបៃតងនេះ ទៅទាក់ទាញវិនិយោគពីក្រៅប្រទេស មកបង្កើតជាការងារឱ្យកម្មករ កម្មការិនី យុវជន យុវនារីកម្ពុជា ឱ្យសម្បូរការងារធ្វើ សម្រាប់ជាការជ្រើសរើសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here