រដ្ឋាភិបាលហ្វីលីពីនប្រឈមការខាតបង់ចំណូល ក្រោយបញ្ចុះអត្រាពន្ធលើការនាំចូលអង្ករ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រសួងហិរញ្ញវត្ថុហ្វីលីពីនបានបញ្ជាក់ថា រដ្ឋាភិបាលរបស់ខ្លួន នឹងប្រឈមការខាតបង់ប្រាក់ចំណូល ប្រហែល១៧០,៨៩លានដុល្លារ ដោយសារការកាត់បន្ថយអត្រាពន្ធបន្ថែមទៀត លើការនាំចូលអង្ករជាបណ្តោះអាសន្ន។

លោកស្រី Domini Velasquez អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន បានលើកឡើងថា ចំនួននៃការខាតបង់នេះ នឹងមិនបង្កជាបញ្ហាអ្វីច្រើននោះទេ ប្រសិនបើវិធានការនេះ អាចកាត់បន្ថយតម្លៃអង្ករមកនៅត្រឹម៥ប៉េសូ(ប្រហែល០,០៨៥ដុល្លារ) ក្នុងមួយគីឡូក្រាម។

លោកស្រីបន្តទៀតថា “ដូច្នេះ ក្រសួងហិរញ្ញវត្ថុមានឆន្ទៈ ក្នុងការបោះបង់ចោល ប្រាក់ចំណូលពន្ធគយទាំងនោះ ដើម្បីធានាឱ្យប្រាកដថា អត្រាអតិផរណាក៏នឹងធ្លាក់ចុះទៅតាមនោះផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ កាលពីពេលកន្លងទៅ លោក Ralph Recto រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុហ្វីលីពីន ធ្លាប់បានអះអាងថា រដ្ឋាភិបាលគ្រោងកាត់បន្ថយជាបណ្តោះអាសន្ន នូវអត្រាពន្ធលើការនាំចូលអង្ករឱ្យស្ថិតក្រោមអត្រា៣៥ភាគរយ ដើម្បីកាត់បន្ថយតម្លៃអង្ករ សម្រាប់ប្រជាជន។

លោក Recto បានបន្តថា ពន្ធលើការនាំចូលអង្ករអាចនឹងត្រូវបានកាត់បន្ថយបន្ថែមទៀត មកនៅចន្លោះពី១៥ ទៅ២០ភាគរយ។ លោកបានពន្យល់ថា ការទម្លាក់អត្រាពន្ធលើអង្ករ អាចជួយកាត់បន្ថយថ្លៃដើមអង្ករក្នុងស្រុក បាន២០ភាគរយនៅក្នុងខែកញ្ញាខាងមុខ ស្របពេលដែលតម្លៃទំនិញ សកលត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា គណៈកម្មការពន្ធនឹងត្រូវរៀបចំសវនាការជាសាធារណៈ ដើម្បីជជែកដេញដោល លើសំណើនេះក្នុងពេ លដ៏ខ្លីខាងមុខ ខណៈក្រសួងកសិកម្ម នឹងត្រូវចូលរួមពិគ្រោះយោបល់ មុនពេលលោកប្រធានាធិបតី Ferdinand Marcos Jr អាចដាក់ចេញបទបញ្ជាឱ្យកែប្រែអត្រាពន្ធនេះ។

យ៉ាងណាមិញ ផែនការនេះត្រូវបានជំទាស់ ពីក្រុមកសិកររួចទៅហើយ ព្រោះពួកគេមិនទុកចិត្តលើប្រសិទ្ធភាព នៃសំណើនេះ ដោយ សារតម្លៃអង្ករនៅតែមានកម្រិតខ្ពស់ បើទោះបីជារដ្ឋាភិបាលបានធ្វើសេរីភាវូបនីយកម្ម លើការនាំចូលក្រោមច្បាប់ កំណត់ពន្ធអង្កររួចមកហើយយ៉ាងណាក្តី៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here