​ហុង​គ្រី​ប្តេជ្ញា​ជំរុញ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជាមួយ​កម្ពុជា

​ហុង​គ្រី​ប្តេជ្ញា​ជំរុញ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​។​ ​លោក​ ​T​i​bor B​a​log​h​d​i​ ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ ​និង​ពេញសមត្ថភាព​នៃ​ប្រទេស​ហុង​គ្រី​ប្រចាំ​កម្ពុជា​ ​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​នេះ​ ​ក្នុង​ជំនួប​ជាមួយ​លោក​ ​ហួត​ ​ហាក់​ ​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច​ ​នៅ​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​ឧសភា​។​

​លោក​ ​T​i​bor B​a​log​d​h​i​ ​បាន​គូស​បញ្ជាក់​ថា​ ​ការ​ជំរុញ​បន្ថែម​ទៀត​នៃ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​ទ្វេភាគី​គឺ​ស្ថិតនៅ​ក្នុង​ចំណុច​អាទិភាព​កំពូល​របស់​លោក​សម្រាប់​បេសកកម្ម​នៅ​កម្ពុជា​។​

ដោយ​កោតសរសើរ​ចំពោះ​អាទិភាព​របស់​លោក​ឯកអគ្គរដ្ឋទូត​ ​លោក​ ​ហួត​ ​ហាក់​ ​បាន​ជម្រាប​លោក​ឯកអគ្គរដ្ឋទូត​អំពី​ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ ​រួម​ទាំង​វិ​ស​័​យ​នយោបាយ​ ​និង​សេដ្ឋកិច្ច​សង្គម​ ​និង​គោលដៅ​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បន្ថែម​ទៀត​។​

​លោក​រដ្ឋមន្ត្រី​វាយ​តម្លៃ​ខ្ពស់​អំពី​ទំនាក់ទំនង​ការទូត​ដ៏​ល្អ​រវាង​ប្រជាជាតិ​ទាំងពីរ​ចាប់តាំង​ពី​ឆ្នាំ​១​៩​៥​៦​។​ ​លោក​បាន​ថ្លែង​អំណរគុណ​ចំពោះ​រដ្ឋាភិបាល​ហុង​គ្រី​ដែល​បាន​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ ​ជាពិសេស​លើ​វិ​ស​័​យ​អប់រំ​ ​ពាណិជ្ជកម្ម​ ​និង​ទេសចរណ៍​។​ ​A​K​P

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here