ប្រធានសភាពាណិជ្ជកម្មជម្រុញឲ្យទូតហុងគ្រីជម្រុញការ វិនិយោគមកកម្ពុជា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជាបានជម្រុញឲ្យឯកអគ្គរដ្ឋទូតហុងគ្រី ជម្រុញអ្មនកធុរកិច្ចមកវិនិយោគលើវិស័យជាច្រើននៅកម្ពុជា។

ក្នុងឱកាសអនុញ្ញាត្តឲ្យលោក Tibor BALOGHDឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលមាននិវេសន​ដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឱកាសដែលឯកឧត្តមបំពេញ ទស្សនកិច្ចនៅកម្ពុជា អ្នកឧកញ៉ាគិត ម៉េងបានមានប្រសាសន៍ថា បានលើកឡើង អំពីទំនាក់ទំនងយូរអង្វែង របស់ប្រទេសទាំងពីរ ដែលមានចំណងកាទូតចាប់តាំងពីឆ្នាំ១៩៥៦ មកម៉្លេះ ហើយប្រទេសទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក ។

សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ និងចូលរួមកិច្ចប្រជុំកំពូលស្តីពីទឹកនៅទីក្រុងប៊ូដាប៉េស។ ក្នុងឱកាសនោះផងដែរ សភាពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈយោគយល់ ជាមួយសភាពាណិជ្ជកម្មនិងឧស្សា​ហម្មហុងគ្រី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏ជិតសិទ្ធរវាងសហគមន៍ធុរកិច្ចប្រទេសទាំងពីរ ដែលបានសហការរៀបចចំវិទិកាធុរកិច្ចរួមគ្នាជាច្រើនលើក និងផ្លាស់ប្តូរព័ត៌មានជំរុញកាលានុវត្តភា​ពធុរកិច្ចទៅវិញទៅមក ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគី រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ។

អ្នកឧកញ៉ាប្រធាន ស្នើឯកលោកឯកអគ្គរដ្ឋទូត រាយការណ៍ជូនរដ្ឋាភិបាលហុងគ្រី ដើម្បីពិនិត្យលទ្ធភាព បង្កើតការិយាល័យពាណិជ្ជកម្មហុងគ្រីនៅកម្ពុជា ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ហុងគ្រី។

អ្នកឧកញ៉ាប្រធាន ជម្រាបជូនលោកឯកអគ្គរដ្ឋទូតជំរុញរលើកទឹកចិត្ត ធុរជនហុងគ្រី ពិនិត្យលទ្ធភាពសហការលើ វិស័យកសិឧស្សា​​ហកម្ម កម្មន្តសាល កសិកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ឧស្សាហកម្មពាក់ព័ន្ធនិងបរិស្ថាន និងទឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here