ផ្លូវរូងក្រោមទឹកសមុទ្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា រងការលេចជ្រាបទឹក ខណៈអាជ្ញាធរពន្លឿនការជួសជុល

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្លូវរូងក្រោមទឹកសមុទ្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា នៅក្នុងទីក្រុងបុមបៃ កំពុងបង្ហាញសញ្ញានៃការជ្រាបទឹក ក្រោយពីបើកដាក់ឱ្យដំណើរការកាលពី២ខែមុន។នេះបើយោងតាមសារពត៌មានឥណ្ឌា NDTV។

ផ្លូវរូងក្រោមសមុទ្រនេះ តភ្ជាប់តំបន់ Girgaon ភាគខាងត្បូងនៃទីក្រុងបុមបៃ ក្នុងរដ្ឋ Maharashtra ទៅកាន់តំបន់ Worli ភាគកណ្តាលនៃទីក្រុងបុមបៃ។ ផ្លូវនេះកាត់បន្ថយពេលវេលាធ្វើដំណើររវាងតំបន់ទាំង២ពី៤៥នាទី មកនៅសល់ត្រឹមតែ១០នាទីប៉ុណ្ណោះ។

ផ្លូវរូងក្រោមសមុទ្រនេះគឺជាប្រភេទផ្លូវភ្លោះ ដែលមានចំនួន២ខ្សែ។ ប៉ុន្តែ បច្ចុប្បន្ននេះ ផ្លូវតែ១ខ្សែប៉ុណ្ណោះ ដែលត្រូវបានបើកដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែមីនា។ ផ្លូវនេះមានអង្កត់ផ្ចិតប្រមាណ១២,១៩ម៉ែត្រ និងមានយានយន្តជាង៧០ម៉ឺនគ្រឿងបានធ្វើដំណើរ គិតមកទល់ពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Seepage In Mumbai's Undersea Coastal Road Tunnel 2 Months After Opening

ការជ្រាបទឹកនេះត្រូវបានគេថតជាវីដេអូបង្ហោះចែករំលែកយ៉ាងព្រោងព្រាតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលការណ៍នេះបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព មុនពេលរដូវវស្សាឈានចូលមកដល់។

យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ជ្រាបទឹកចូលទៅក្នុង​ផ្លូវ​រូង​ក្រោម​សមុទ្រនេះនៅឡើយនោះ​ទេ ខណៈបញ្ហានេះកំពុងត្រូវបានស៊ើបអង្កេត។

ជុំវិញរឿងនេះ អាជ្ញាធរ​នៃប្រទេសឥណ្ឌាបាន​ជួបពិភាក្សា​ជាមួយ​ក្រុមអ្នកជំនាញ​រួចទៅហើយ ដោយគូសបញ្ជាក់ថា ការជ្រាបទឹកនេះមិន​បង្កការ​គំរាមកំហែង​ដល់​រចនាសម្ព័ន្ធ​ដើម​នោះទេ​។

ជាមួយគ្នានេះ លោក Eknath Shinde អភិបាលរដ្ឋ Maharashtra បានអះអាងថា “ចន្លោះប្រហោងដែលជ្រាបទឹកនឹងត្រូវបានជួសជុលភ្លាមៗ ដោយប្រើបច្ចេកវិទ្យាច្បាស់លាស់ ហើយយើងនឹងស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍។ អ្នកដំណើរនឹងមិនប្រឈមមុខនឹងបញ្ហាអ្វីឡើយ”។

ផ្លូវរូងក្រោមសមុទ្រនេះ ត្រូវបានបើកសម្ពោធដោយលោក Eknath Shinde និងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ។ លោក Shinde បាន​បញ្ជាក់ថា ផ្លូវ​រូងក្រោមសមុទ្រ​នៃដំណាក់​កាល​ទី២ នឹង​ត្រូវ​បើក​ដាក់ឱ្យប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី១០ ខែ​មិថុនាខាងមុខ៕ប្រភព: NDTV៕

LEAVE A REPLY

Please enter your comment!
Please enter your name here