ដោយៈ គង់ សូរិយា
ភ្នំពេញៈ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា(NBC)លោកជំទាវជា សិរីបានថ្លែងថា នៅដើមខែមិថុនាខាងមុខ កម្ពុជាទូទាត់សាច់ប្រាក់តាមប្រព័ន្ឋQR Codeនៅដើមខែមិថុនាខាងមុខនេះ។
លោកជំទាវជា សិរី បានថ្លែងបែបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានKikkei Asia ក្នុងសប្តាហ៍នេះ។
លោកជំទាវបានបញ្ជាក់ថា “ធនាគារជាតិនៃកម្ពុជាក៏កំពុងធ្វើការ ជាមួយប្រទេសជប៉ុនជុំវិញរឿងនេះផងដែរ”។
លោកជំទាវបានលើកឡើងជាឧទាហរណ៍ថា “ប្រជាពលរដ្ឋកម្ពុជាត្រូវបង្កើតគណនីប្រាក់រៀលបាគង ដើម្បីទូទាត់ប្រាក់នៅក្នុងប្រទេសថៃ ខណៈភ្ញៀវទេសចរណ៍ថៃ អាចធ្វើប្រតិបត្តិការកូដ QR នៅកម្ពុជាបាន លុះត្រាតែហាង ដែលពួកគេទិញទំនិញ ព្រមទទួលយកប្រាក់រៀល”។
លោកជំទាវបន្តថា ការទូទាត់ឆ្លងដែនគឺជាមធ្យោបាយមួយ ដើម្បីលើកកម្ពស់ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក តាមរយៈការលើកទឹកចិត្តឱ្យឈ្មួញ ឬអាជីវករបើកគណនី និងទទួលយកការទូទាត់ជាប្រាក់រៀល។ លោកស្រីបានបន្ថែមថា “លោកស្រីនឹងមិនបង្ខំប្រជាពលរដ្ឋ ឲ្យប្រើប្រាស់ប្រាក់រៀល តាមរយៈវិធានការរដ្ឋបាលឡើយ”៕