តម្លៃហាងឆេងមាសបានបានស្ថិតក្នុងសភាពមិនច្បាស់លាស់ នៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានស្ថិតក្នុងសភាពមិនច្បាស់លាស់ នៅព្រឹកថ្ងៃពុធនេះ ខណៈដែលប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ មុនពេលមានការចេញផ្សាយទិន្នន័យអតិផរណាសំខាន់ៗពីបណ្តាប្រទេសសេដ្ឋកិច្ចធំៗនៅក្នុងសប្តាហ៍នេះ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៤%ដល់២៣៥៥,៣៣ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១១ភាគរយដល់២.៣៥៩ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៥៥នាទីព្រឹក។

លោក Bart Melek ប្រធានយុទ្ធសាស្រ្តនៅក្រុមហ៊ុន TD Securities លើកឡើងថា “យើងបន្តមានសុទិដ្ឋិនិយមក្នុងកម្រិតបង្គួរទៅលើមាស។  ខ្ញុំនៅតែគិតថា ភាពមិនច្បាស់លាស់នៃគោលនយោបាយរូបិយវត្ថុរបស់ធនាគារ Fed អាចទប់ស្កាត់មាសមិនឱ្យហក់ឡើងថ្លៃបាន និងពឹងផ្អែកទៅលើទិន្នន័យជាច្រើន ដែលគ្រោងចេញផ្សាយនាពេលខាងមុខ”។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៣៤%ប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៤នេះ បើធៀបនឹងការរំពឹងទុកចំនួន១,៥%កាលពីដើមឆ្នាំនេះ។នេះបើយោងតាមឧបករណ៍ CME FedWatch ដែលត្រូវបានដកស្រង់ដោយសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃពុធនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃ០,០៩%ដល់១០៤,៧១ពិន្ទុគិតត្រឹមម៉ោង៩:៤៩នាទីព្រឹក។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤៨%ដល់៣២,២៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,១១%ដល់១.០៦៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១៤%ដល់៩៧៩ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥១នាទីព្រឹកថ្ងៃពុធនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here