ក្រុមហ៊ុនចិនធំមួយគ្រោងជួយអភិវឌ្ឍន៍ខ្សែកាបអុបទិកក្រោមដីនៅកម្ពុជា

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកប៉េង ពោធិ៍នារដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួ​យគណៈប្រតិភូក្រុមហ៊ុន Cambodia Fiber Optic Communication Networks Co., Ltd. (CFOCN) គណៈប្រតិភូក្រុមហ៊ុនដឹកនាំដោយ លោក HE Liping អគ្គនាយកក្រុមហ៊ុន។

ក្នុងជំនួបនោះ ភាគីទាំងពីរបានជជែកពិភាក្សាស្វែងយល់បន្ថែមអំពីសេវាកម្មឯកទេសរបស់ក្រុមហ៊ុន លើការងាររៀបចំបណ្តាញខ្សែកាប្លិ៍អុបទិចនៅក្រោមដី សំដៅពិនិត្យលទ្ធភាព និងឱកាសក្នុងការបន្តកិច្ចសហការរវាងផ្នែករដ្ឋ និងវិស័យឯកជន ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យានៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងប្រសើរឡើង។

តាមរយៈជំនួបនេះ លោករដ្ឋមន្ត្រី និងអគ្គនាយកក្រុមហ៊ុន បានពិភាក្សាលើការងារមួយចំនួន ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ក្រសួង ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមអាទិភាពគន្លឹះទី៥ របស់រាជរដ្ឋាភិបាលអាណត្តិទី៧៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here