សម្តេចធិបតីនឹងអញ្ជើញចូលរួមសម្ភោធកំពង់ផែពហុបំណង ខេត្តកំពតនៅដើមខែមិថុនាខាងមុខ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមសម្ភោធកំពង់ផែពហុបំណងខេត្តកំពតនាថ្ងៃទី៦ មិថុនាខាងមុខនេះ។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកអៀង វ៉េងស៊ុន បានដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធី សម្ពោធកំពង់ផែដ៏ធំ និងលើកដំបូងរបស់ខេត្តកំពតកាលពី​សប្តាហ៍មុន។
កំពង់ផែនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) របស់អ្នកឧកញ៉ា វិញ ហ៊ួរ។

កិច្ចប្រជុំនោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិនិត្យមើលការងារផ្សេងៗ ដែលនៅសេសសល់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការប្រធានគណៈកម្មការ បានណែនាំឱ្យស​មាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីសម្ពោធអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។

ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ កំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) គ្រោងនឹងប្រព្រឹត្តទៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here