សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រៀមចងក្រងសៀវភៅមគ្គុទេសក័វិនិយោគនៅខេត្តកោះកុង

        ដោយៈ គង់ សូរិយា

        កោះកុងៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកហាក់ ឡេង បានទទួលស្វាគមន៍ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដើម្បីសម្តែងការគួរសម ពិភាក្សាការងារស្តីអំពីការបង្កើតសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តកោះកុង និងការរៀបចំចងក្រងសៀវភៅមគ្គុទេសក៍វិនិយោគ សម្រាប់ខេត្តកោះកុង។

លោកហាក់ ឡេង អភិបាលរងខេត្តបានលើកឡើងថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ជាសមាគមដ៏សកម្មនៅកម្ពុជា ដែលមានសមាជិកប្រមាណជាង៦០០នាក់ សុទ្ធតែជាម្ចាស់អាជីវកម្មខ្នាត តូច មធ្យម និងធំ ដែលមានស្នាក់ការកណ្តាល នៅរាជធានីភ្នំពេញ និងសាខា តាមបណ្តាខេត្តចំនួនប្រាំមួយផ្សេងទៀត។

លោកអភិបាលបន្ថែមថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែ​លមានបេសកកម្ម គាំទ្រឱ្យធុរៈកិច្ចកម្ពុជា អាចប្រកួតប្រជែងជាមួយ ធុរៈកិច្ចនៅក្នុងតំបន់អាស៊ាន និងនៅលើឆាកអន្តរជាតិ និងជាសេនាធិការផ្នែកសហគ្រិនវ័យក្មេង និងធុរកិច្ច ជាមួយរាជរដ្ឋាភិបាល ជាពិ​សេសចូលរួមទាក់ទាញវិនិយោគិន និងចាប់ដៃគូពាណិជ្ជកម្មក្នុងយន្តការទំនាក់ ទំនងអន្តរជាតិនានា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here