ធនាគារ ហត្ថា ទទួលបានចំណូលជាង ១៨០ពាន់លានរៀលក្នុងត្រីមាសទី៣ ឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ធនាគារ ហត្ថា ម.ក សម្រេចបានប្រាក់ចំណេញមុនដកពន្ធចំនួន ៦៥.៨៤០.៦៥៩.០០០ រៀល សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កើនឡើងចំនួន ២៥.៤៨០.៥៧៤.០០០រៀល សើ្មនឹង ៦៣,១% ខណៈចំណូលសរុបមានចំនួន ១៨១.៦១៩.៣២៦.០០០ រៀល កើនឡើងចំនួន ២៦.១៧២.១០១.០០០ រៀល សើ្មនឹង ១៦,៨% ធៀបនឹងរយៈពេល៣ខែឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ធនាគារ ចេញផ្សាយកាលពីថ្មីៗនេះ។
នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបរបស់ ធនាគារ ហត្ថា ម.ក មានចំនួន៥.៧៩២.២៩៣.៥៩៨.០០០ រៀល កើនឡើងចំនួន ៧៩២.៩៧០.២៣៥.០០០ រៀល សើ្មនឹង ១៥,៩% បើធៀបនឹងឆ្នាំមុន។
បំណុលសរុបមានចំនួន ៤.៧៦៩.៣០២.៩៥៨.០០០ រៀល កើនឡើងចំនួន ៥៧៨.២៩៦.៦៨៥.០០០ រៀល សើ្មនឹង ១៣,៨% បើធៀបនឹងឆ្នាំមុន។មូលធនរបស់ភាគទុនិកសរុប មានចំនួន ១.០២២.៩៩០.៦៤០.០០០ រៀល កើនឡើងចំនួន ២១៤.៦៧៣.៥៥០.០០០ រៀល សើ្មនឹង ២៦,៦% បើធៀបនឹងឆ្នាំមុន។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃ ធនាគារ ហត្ថា បានថ្លែងប្រាប់គេទំព័រ Cambodia Financial Times កាលពីសប្តាហ៍មុនថា ធនាគារ ហត្ថា នៅតែរីកចម្រើនធម្មតា ហើយការរីចម្រើននៅតែមានភាពប្រក្រតីធម្មតា។
លោកឧកញ៉ា បានថ្លែងថា “បើទោះបី យើងបានក្លាយជាធនាគាក៏ដោយ ក៏យើងនៅតែប្រកាន់នូវយុទ្ធសាស្រ្តរបស់យើង ផ្ដោតទៅលើទីផ្សារមីក្រូ បានន័យថា ផ្ដោតអារម្មណ៍ទៅលើអតិថិជន ដែលជាអតិថិជនតូចៗនៅតាមជនបទ ប្រកបរបរកសិកម្ម អតិថិជនជាស្រ្តី។ អ្នកទាំងអស់នោះ សុទ្ធតែជាអតិថិជនគោលដៅរបស់យើង”។
លោកឧកញ្ញ៉ា បានថ្លែងបន្តទៀត “ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ យើងផ្ដោតអារម្មណ៍ទៅលើវិស័យសហគ្រាសធុនតូច មធ្យម ឬSMEs ដែលយើងគិតថា ជាវិស័យមួយ ដែលជួយជំរុញសេដ្ឋកិច្ចយើងឱ្យល្អប្រសើរ”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here