ក្រុមហ៊ុន BIC Markets ប្រកាសថាខ្លួនពុំមាន Group Telegram នោះទេ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ស្របពេលមានការបោកប្រាស់តាមប្រព័ន្ឋតេឡេក្រាមកាន់តែច្រើន ថ្នាក់ដឹកនាំក្រុមហ៊ុនBIC Markets បានប្រកាសដល់សាធារណៈជនថា​ក្រុមហ៊ុននេះ មិនមានតេឡេក្រាមនោះទេ។

     ក្នុងសេចក្តី​ប្រកាសរបស់ក្រុមហ៊ុន កាលពីល្ងាចថ្ងៃទី២៣ ឧសភា កន្លងមកបានឲម្យដឹងថា ក្រុមហ៊ុន ប៊ី.អាយ.ស៊ី. ម៉ាឃីត  ( BIC Markets ) ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណ ធ្វើអាជីវកម្មជាឈ្មួញជើងសារ ឧបករណ៍និស្សន្ទពីនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ត្រូវបានជនទុច្ចរិតក្លែងបន្លំឈ្មោះ ស្លាកសញ្ញា និងគណនី ដើម្បីបង្កើតក្រុមតេឡេក្រាម ក្លែងក្លាយក្នុងគោលបំណងឈរបោកនឹងអូសទាញសាធារណជនឱ្យដាក់ប្រាក់វិនិយោគ។

ក្រុមហ៊ុនបានប្រកាស និងបដិសេធថា “ដូច្នេះអស់លោកលោកស្រីត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់”។សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងមកកាន់: 023 966 669៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here