មន្រ្តីជាន់ខ្ពស់NBCនិងក្រសួងពាណិជ្ជកម្មជម្រុញកិច្ចសហប្រតិបត្តិការដើម្បីលើកកំពស់ប្រាក់រៀល

        ដោយៈ ម៉ាលីនណា

        ភ្នំពេញ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា លោកយឹម លាត និងលោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាគ្នាក្នុងគោលបំណង រៀបចំកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

អង្គប្រជុំបានពិភាក្សាអំពីផែនការ សកម្មភាពរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងវិធានការនិងគោលនយោបាយ ដែលក្រសួងពា​ណិជ្ជកម្មអាចអនុវត្តបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកយឹម លាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់ នៅក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេស ការតម្រូវឱ្យមានបិទស្លាកតម្លៃទំនិញ នៅតាមហាងទំនិញនានា ជាប្រាក់រៀល។

លោកបញ្ជាក់បន្ថែមថា “ធនាគារជាតិនៃកម្ពុជា ក៏បានដាក់ចេញនូវមធ្យោបាយទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិក ដែលជាការរួមចំណែកដល់ការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់ នៅក្នុងពាណិជ្ជកម្មជារួម ប្រព្រឹត្តទៅដោយប្រសិទ្ធភាព”។

ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ទាមទារឱ្យមានកិច្ចសហការ និងសម្របម្រួលពីអាជ្ញាធរ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម គឺជាក្រសួងគន្លឹះមួយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here