IFAនិងCDTAចុះMOUចែករំលែកព័ត៌មានទៅវិញទៅមកលើវិស័យបច្ចេកវិទ្យា

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ វិទ្យាស្ថាន ហិរញ្ញវត្ថុ និងគណនេយ្យ( Institute ofFinance and Accounting-IFA) និងសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា(Cambodia Digital Tech Association)-CDTAបានចុះអនុស្សរណៈយោគយល់គ្នា(MOU) ដើម្បីចែករំលែកព័ត៌មានទៅវិញទៅមកទាក់ទងនឹងបច្ចេកវិទ្យា។

ការចុះMOUនេះ ជាការបើកកិច្ចសហការគ្នាទៅវិញទៅមក ក្នុងការចែករំលែកព័ត៌មានទាក់ទងនឹង បច្ចេកវិទ្យា, Finance, Cloud based Accounting and Auditing, FinTech, Blockchain, Business Innovation , ERP, និងប្រព័ន្ធធុរកិច្ចឌីជីថល ជាដើម។

ស្ថាប័នIFA ផ្តល់តម្លៃសិក្សាពិសេស ដល់សមាជិកសមាគមទាំងអស់លើកម្រិតសិក្សា Master, Bachelor Degree , Shortcourse គ្រប់ជំនាញទាំងអស់របស់IFA ទាក់ទងនឹងបច្ចេកវិទ្យា និងវិទ្យាសា​ស្រ្ត​ទិន្នន័យ សហគ្រិនភាពនវានុវត្តន៍ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

IFA ផ្តល់តម្លៃពិសេសដល់សមាជិកសមាគម ក្នុងការសិក្សា”កម្រិតបរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ជំនាញ : BSc.Digital Business and Innovative Entrepreneurship “សមាគម និងសមាជិកសមាគម ផ្តល់ឱកាសដល់និស្សិត IFA នូវឱកាសការងារ ចុះកម្មសិក្សាលើជំនាញផ្សេងៗជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here