តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះ នៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិក (Fed) នៅតែប្រកាន់ជំហរប្រុងប្រយ័ត្ន បើទោះបីជាអតិផរណាបានបង្ហាញសញ្ញាពីការថយចុះយ៉ាងណាក្តី។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣៤%ដល់២៤១៦,៦៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៧៣ភាគរយដល់២៤២០,៦០ដុល្លារ ក្នុងមួយអោន គិតត្រឹមម៉ោង៩:៤៧នាទីព្រឹក។

លោក Philip Jefferson អនុប្រធានធនាគារ Fed បានថ្លែងកាលពីថ្ងៃច័ន្ទថា វាលឿនពេកហើយ! យើងមិនទាន់អាចប្រាប់បានថា តើអតិផរណានឹងបន្តថយចុះក្នុងរយៈពេលវែងឬក៏យ៉ាងណានោះទេ ខណៈលោក Michael Barr អនុប្រធានម្នាក់ទៀតរបស់ធនាគារ Fed បានអះអាងថា គោលនយោបាយរឹតបន្តឹងរូបិយវត្ថុ ត្រូវការពេលវេលាបន្ថែមទៀត។

នាពេលនេះ ទីផ្សាររំពឹងថា ធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់សរុបចំនួន០,៤១%ប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ កិច្ចប្រជុំនៅខែវិច្ឆិកាខាងមុខ មានឱកាសខ្ពស់បំផុតនៃការបញ្ចុះអត្រាការប្រាក់។នេះបើយោងតាមសារពត៌មាន Reuters។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅព្រឹកថ្ងៃអង្គារនេះ សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណដុល្លារអាមេរិក ធៀបទៅនឹងរូបិយប័ណ្ណដៃគូប្រជែងធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូជាដើម បានងើបឡើងថ្លៃដល់ត្រឹម១០៤,៦១ពិន្ទុ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ២,៩%ដល់៣១,៤៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានធ្លាក់ចុះ១,៩៣ភាគរយដល់១០៤៣,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៤២ភាគរយដល់១.០១៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង៩:៥០នាទីព្រឹកថ្ងៃអង្គារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here