រដ្ឋាភិបាលហ្វីលីពីនគ្រោងចែកជំនួយជាសាច់ប្រាក់ជិត៥២លានដុល្លារអាមេរិកដល់ប្រជាជនជាង១លាននាក់

ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលហ្វីលីពីនបានដាក់ចេញកម្មវិធីមួយ ដោយគ្រោងចែកចាយជំនួយជាសាច់ប្រាក់ចំនួន៣ពាន់លានប៉េសូ(ប្រហែល៥២លានដុល្លារអាមេរិក)ដល់អ្នកទទួលផលជាង១លាននាក់ក្នុងរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។

កម្មវិធីនេះត្រូវបានដឹកនាំដោយលោក Rex Gatchalian រដ្ឋមន្ត្រីក្រសួងសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍ (DSWD) ក្នុងគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុភ្លាមៗដល់ជនក្រីក្រ ព្រមទាំងអ្នករស់នៅក្បែរបន្ទាត់ភាពក្រីក្រ អ្នករកប្រាក់ឈ្នួលអប្បបរមា អ្នកដែលមានចំណូលទាប និងអ្នកដែលមានបញ្ហាហិរញ្ញវត្ថុ។

រដ្ឋាភិបាលហ្វីលីពីនបានវិភាជន៍ថវិកាជាតិក្នុងឆ្នាំ២០២៤ប្រមាណ២៦,៧ពាន់លានប៉េសូ ដើម្បីដំំណើរការកម្មវិធីនេះ ដែលជាសក្ខីកម្មនៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ferdinand Martin G. Romualdez ប្រធានរដ្ឋសភាហ្វីលីពីន បានថ្លែងថា “ក្រោមការចង្អុលណែនាំរបស់លោកប្រធានាធិបតី Ferdinand Marcos Jr. យើងបានបង្កើតកម្មវិធីនេះឡើងដើម្បីជួយដល់ប្រជាជនក្រីក្ររបស់យើង ដែលរងផលប៉ះពាល់ដោយការកើនឡើងនៃតម្លៃទំនិញ ឬអតិផរណា”។

លោកបន្តថា “ប្រជាជនចំនួន១.០០២.០០០នាក់នៅតំបន់ចំនួន៣៣៤ទូទាំងប្រទេស នឹងទទួលបានជំនួយជាសាច់ប្រាក់ចំនួន៣.០០០ប៉េសូ(ជិត៥២ដុល្លារ) ក្នុងមួយនាក់ ដែលគិតជាសរុបស្មើនឹងទំហំទឹកប្រាក់ជាង៣ពាន់លានប៉េសូ ក្នុងទម្រង់ជាជំនួយសាច់ប្រាក់”។

លោកបញ្ជាក់ទៀតថា “កម្មវិធីនេះត្រូវបានបង្កើតឡើងសម្រាប់គ្រួសារហ្វីលីពីនទាំងអស់ដែលមានប្រាក់ចំណូលតិចតួច។ គោល បំណង គឺ ដើម្បី ជួយ ពួក គេ ដោះស្រាយជីវភាពប្រចាំ ថ្ងៃ ជា ពិសេស ក្នុង ការ ទិញ ម្ហូប អាហារ និង ការ ចំណាយ សំខាន់ៗ ផ្សេង ទៀត”។

លើសពីនេះ ការបង្កើតកម្មវិធីនេះឡើងក៏មានគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដោយផ្ទាល់សម្រាប់តម្រូវការចាំបាច់ដូចជាអាហារ ការចំណាយក្នុងមន្ទីរពេទ្យ ឱសថ និងតម្រូវការផ្នែកវេជ្ជសាស្ត្រផ្សេងៗទៀតផងដែរ៕ប្រភព:Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here