លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រកាសដូរដីជាមួយបុរីខេអេស រ៉េស៊ីដេន ដល់ប្រជាពលរដ្ឋនៅរាជធានី ខេត្តទាំង២៥

ដោយៈ ស៊ីវ ម៉េង

        ភ្នំពេញៈ ជាដំណឹងដ៏ល្អមួយ សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅតាមទីរួមខេត្ត និងរាជធានីទាំង២៥ ដែលពួកគាត់អាចប្តូរដីជាមួយបុរីខេអេស រ៉េស៊ីដេន(KS Resident) របស់លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ដែលជាអ្នកភិវឌ្ឈន៍បុរីខាងលើនេះ។

លោកឧកញ៉ាបានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី១៧ ឧសភានេះថា លោក អ្នកមានដីនៅភ្នំពេញ តែមិនទាន់មានផ្ទះស្នាក់នៅ អាចអញ្ជើញមកដូរដី ជាមួយផ្ទះនៅក្នុងបុរី ខេអេស រ៉េស៊ីដេន បាន។  ចំណែកលោក អ្នកមានដីនៅតាមទីរួមខេត្ត ឬទីរួមស្រុក ឬទីប្រជុំជន ហើយចង់បានផ្ទះមួយ នៅជាយក្រុងភ្នំពេញ ដើម្បីអោយកូន ឬស្នាក់នៅខ្លួនឯង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបានបន្តថា ផ្ទះនៅបុរី ខេអេស រ៉េសដេន បានសង់ចប់១០០% មានប្លង់រឹងLMAP ស្រាប់ ហើយមានប្រជាជនជាច្រើន កំពុងស្នាក់នៅស្រាប់ នៅកៀនស្វាយ ខាងកើតផ្សារច្បារអំពៅ៨គម ឬ១០គម ពីទីក្រុងកោះនរា។

លោកឧកញ៉ាបានបន្តទៀតថា ការដោះដូរនេះ នឹងធ្វើឡើងតាមរយៈការវាយតម្លៃដីធ្លីជាក់ស្តែង ធៀបជាមួយតម្លៃផ្ទះនៅបុរីខេអេស រ៉េស៊ីដេន (KS Resident) ជាមួយនឹងការចចារជាក់ស្តែង ដែលលោកនឹងសម្រួល ដល់ការដោះដូរនេះជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា។

ប្រជាពលរដ្ឋចាប់អារម្មណ៍ អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 069 96 2000 និង 077 96 2000
ស្ថាបនិកបុរី ខេអេស រ៉េស៊ីដេន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here