សភាពាណិជ្ជកម្ម​កម្ពុជា​ត្រៀម​ជំរុញ​វិស័យ SME តាមរយៈ​ពាណិជ្ជកម្ម​ឆ្លងដែន

ដោយៈ​លក្ខណា

ភ្នំពេញៈ សភា​ពាណិជ្ជ​កម្ពុជា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ស្ដីពី ការលើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម តាមរយៈ​ពាណិជ្ជកម្ម​ឆ្លងដែន ដើម្បី​ជំរុញ​ការប្រកួតប្រជែង​របស់​សហគ្រាស ក្រោយ​វិបត្តិ​កូ​វី១៩ ។

យោងតាម​សេចក្តីប្រកាស​របស់​សភា​ពាណិជ្ជកម្ម នៅ​ថ្ងៃទី១៩ វិច្ឆិកា ២០២០នេះ បាន​បង្ហាញថា សភាពាណិជ្ជកម្ម​កម្ពុជា គ្រោង​នឹង​រៀបចំ​សិក្ខាសាលា​ជាតិ​មួយ​ស្ដីពី ការលើកកម្ពស់​សហគ្រាស​ធុន​តូច​និង​មធ្យម តាមរយៈ​ពាណិជ្ជកម្ម​ឆ្លងដែន៖  ការជំរុញ​ការប្រកួតប្រជែង​របស់​សហគ្រាស​ក្រោយពី​វិ​បិ​ត្ត​ជំងឺ​កូ​វីដ-១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅ​ថ្ងៃទី១៩ វិច្ឆិកា​កន្លងមក ក្រុម​សិក្ខាកាម​មួយក្រុម បាន​ជួប​ជាមួយ​អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា ងួន ម៉េង​តិច​ផងដែរ ហើយ​ក្រុម​សិក្ខាកាម ដែល​អញ្ជើញ​មកពី​ស្ថាប័នរដ្ឋ និង​ឯកជន បានទទួល​ការបណ្តុះបណ្តាល តាម​ប្រព័ន្ធ​អន​ឡាញ​ស្ដីពី “ការពង្រឹង​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម​សម្រាប់​ទំនិញ និង​សេវាកម្ម៖ បញ្ហា និង​យុទ្ធសាស្ត្រ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ជាស​កល” ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី០៣-២០ ខែសីហា ឆ្នាំ២០២០ កន្លងទៅ ក្រោម​ការគាំទ្រ និង​សហការ​ដោយ​វិទ្យាស្ថាន​មេគង្គ​កម្ពុជា និង​មូ​និ​ធិ​កិច្ចសហប្រតិបត្តិការ​ពិសេស​ឡាន​ឆាង-មេគង្គ។

សិក្ខាសាលា​ជាតិ ដែល​គ្រោង​នឹង​រៀបចំ​ក្នុងពេល​ខាងមុខនេះ​ថ្ងៃទី២៥ វិច្ឆិកា ២០២០  នឹង​ផ្ដោតលើ​ប្រធានបទសំខាន់ៗដូចជា ទី១ ការគ្រប់គ្រង​ខ្សែ​ច្រ​វ៉ា​ក់​ផ្គត់ផ្គង់ ទី២ ការប្រកួតប្រជែង ទី៣ ការត្រួតពិនិត្យ​របស់​គយ និង​ទី៤ភស្តុភា​រកម្ម និង​ការដឹកជញ្ជូន។

លោក​ឧកញ៉ា ងួន ម៉េង​តិច សង្ឃឹមថា សិក្ខាសាលា​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​លើកកម្ពស់​ការ​ប្រកួតប្រជែង របស់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងដែន ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ ។

បើតាម​សហគ្រិន​អ្នក​ផលិត​ចំណីអាហារ​មួយចំនួន បាន​លើកឡើងថា​ក្នុងពេល​កូ​វីដ១៩នេះ ពួក​មិនសូវមាន​បញ្ហា​នឹង​ទីផ្សារ​ប៉ុន្មាន​នោះទេ ការងារ​ផលិត​នៅ​បន្ត តែ​សម្រាប់​សហគ្រាស​មួយចំនួន ក៏បាន​ជួបប្រទះ​នឹង​បញ្ហា​ផងដែរ ពី​ឥទ្ធិពល​នៃ​កូ​វីដ១៩ ដែល​បាន​រាតត្បាត​នៅ​កម្ពុជា​ក៏ដូចជា​ពិភពលោក​ទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here