កម្ពុជា និង​កូរ៉េ​ត្បូង​ចាប់ផ្តើម​ចរចារ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជុំ​ទី៤

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ កិច្ចប្រជុំ​ស្តីពី​ការចរចា​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​រយៈពេល៣ថ្ងៃ​ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី១៨ ដល់​ថ្ងៃទី២០២០ ដែល​កិច្ច​ច​ចារ​នេះ​នឹង​ផ្តោតលើ​ច្បាប់​ទូទៅ​ប្រភពដើម​នៃ​ទំនិញ ការលុបបំបាត់​គយ ការចូល​ទៅកាន់​ទីផ្សារ និង​បញ្ហា​ផ្សេងទៀត។

ភាគី​ទាំងពីរ បានធ្វើ​កិច្ចចរចា​ចំនួន៣លើក​រួចមក​ហ​ហើយ​ស្តីពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី (FTA) នៅ​ឆ្នាំនេះ ដោយមាន​គោលដៅ​បញ្ចប់សេចក្តី​ព្រាង​នៅ​ចុងឆ្នាំ​នេះ។ ការចរចា​លើក​ទី១ រវាង​ប្រទេស​ទាំងពីរ បានធ្វើ​ឡើង​ក្នុង​ខែកក្កដា ការចរចារ​ជុំ​ទី២ ចាប់ពី​ថ្ងៃទី៣១ ខែសីហា​ដល់​ថ្ងៃទី២ ខែកញ្ញា និង​កិច្ចប្រជុំ​លើក​ទី៣ នៅ​ដើមខែ​តុលា​កន្លង​ម​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់​របស់​កូរ៉េ​ត្បូង​មួយរូប​បាន​និយាយថា “កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កម្ពុជា នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​កូរ៉េខាងត្បូង នូវ​ការចូល​ទៅកាន់​ទីផ្សារ​ក​ម្ពុ​ជា​ដែល​កំពុង​រីកចម្រើន” ។

ប្រទេស​កម្ពុជា បានបង្ហាញ​អត្រាកំណើន​សេដ្ឋកិច្ច ប្រចាំឆ្នាំ​ជាង៧ភាគរយ​ចាប់តាំងពី​ឆ្នាំ២០១១ និង​មាន​សក្តានុពល​កំណើន​ខ្ពស់ ដោយសារ​ប្រហែល៧២ភាគរយ​នៃ​ប្រជាជនមាន​អាយុ​ក្រោម៣៥ឆ្នាំ។

កូរ៉េខាងត្បូង និង​កម្ពុជា បានចាប់ផ្តើម​ការសិក្សា​រួមគ្នា​ស្តីពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពី​ខែមករា ដល់​ខែឧសភា ឆ្នាំនេះ ដោយ​ប្រកាស​ជា​ផ្លូវការ​ពី​ការចាប់ផ្តើម​កិច្ចចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​ខែកក្កដា។

ពាណិជ្ជកម្ម​ទ្វេភាគី មាន​ទំហំ​ទឹកប្រាក់​ដល់ ១,០៣ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩ កើនឡើង៦ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ២០១៨ ។ ការនាំចេញ​បាន​កើនឡើង ៥,៥ ភាគរយ​ដល់៦៩៧ លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ទិសដៅ​នាំចេញ​ធំ​ទី៥៨ របស់​កូរ៉េខាងត្បូង។

ទីក្រុង​សេ​អ៊ូ​ល បាន​យកចិត្តទុកដាក់ ក្នុងការ​ជំរុញ​ទំនាក់​ទំនងជា​យុទ្ធសាស្ត្រ និង​សេដ្ឋកិច្ច​ជាមួយ​ដៃគូ​អាស៊ី ដែល​កំពុង​រីកចម្រើន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​យ៉ាងខ្លាំង​របស់ខ្លួន​លើ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក៕ Yonhab៕

LEAVE A REPLY

Please enter your comment!
Please enter your name here