CGCCផ្តល់ការធានាឥណទានដោយគ្មានទ្រព្យបញ្ចាំដែលSMEអាចខ្ចីប្រាក់បានរហូតដល់៥ម៉ឺនដុល្លារ

ដោយៈ និស្ស័យ

        ភ្នំពេញៈ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (C​G​CC) ​សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ បាននិងកំពុងផ្តលើការធានាដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលអាចឲ្យពួកគេខ្ចីប្រាក់បានរហូតដល់៥០,០០០ដុល្លារដោយពុំចាំបាច់មានប្រាក់បញ្ចាំ។

យោង​តាម​ទិន្នន័យ​ពី​ត្រីមាស​ទី​៤​ ​ឆ្នាំ​២​០​២​៣​ ​របស់​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ (C​MA​) ​សម្រាប់​ក​ម្ចី​ប្រភេទ​ទី​១​ ​តិច​ជាង​​៣​០​០​០​ ​ដុល្លារ​ ចំនួន៨​៥​​ភាគរយ​នៃ​ប្រាក់​ក​ម្ចី​ទាំងនេះ ​ត្រូវ​បាន​ផ្តល់​ដោយ​មិន​មាន​ទ្រព្យសម្បត្ដិ​ជា​វត្ថុ​បញ្ចាំ​។​ ​

ដោយឡែក​សម្រាប់​ប្រាក់​ក​ម្ចី​ប្រភេទ​ទី​២​ ​ដែល​មាន​ទឹកប្រាក់​ចន្លោះ​ $​៣​០​០​១​- $ ​១​០​.​០​០​០​  ចំនួន​២​២​ភាគរយ​នៃ​ប្រាក់​ក​ម្ចី​ត្រូវ​បាន​ផ្តល់​ដោយ​គ្មាន​វត្ថុ​បញ្ចាំ​។​ ​ហើយ​សម្រាប់​ប្រាក់​ក​ម្ចី​ប្រភេទ​ទី​៣​ ​ចន្លោះ​ពី​ $​១​០​.​០​០​១​-$​៥​០​.​០​០​០​ – ​មានតែ​១​៩​ភាគរយ​នៃ​ប្រាក់​ក​ម្ចី​ត្រូវ​បាន​ផ្តល់​ដោយ​គ្មាន​វត្ថុ​បញ្ចាំ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រហូត​មកដល់ពេលនេះ​ ​ទិន្នន័យ​ក៏​នឹង​ពុំ​មាន​ការផ្លាស់ប្តូរ​ច្រើន​ដូច​កាលពីឆ្នាំមុន​ប៉ុន្មាន​នោះ​ទេ​ ​ប៉ុន្តែ​ដោយឡែក​សម្រាប់​ក​ម្ចី​ប្រភេទ​ទី​៤​ ​ដែល​មាន​លើស​ពី​៥​០​.​០​០​០​ ​ដុល្លារ​ឡើង​ទៅ​​៤​០​​ភាគរយ​នៃ​ក​ម្ចី​ត្រូវ​បាន​ផ្តល់​ដោយ​គ្មាន​វត្ថុ​បញ្ចាំ​។​

នេះ​បណ្តាលមកពី​ C​G​CC ​បាន​បង្កើត​គំនិត​ ​និង​អាជីវកម្ម​ថ្មី​ក្នុង​ការធានា ​ផ្តល់​ប្រាក់​ក​ម្ចី​ដែល​មាន​ចំនួន​១​៦​៤​លាន​ដុល្លារ​ដល់​សហគ្រាស​ខ្នាត​តូច​ ​និង​មធ្យម​ (​MS​ME​s)​ចំនួន​​១​.​៩​២​៨​ ​ក្នុងរយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ​។​

​នាយក​ប្រតិបត្តិ​C​G​CC ​លោក​ K​L​ ​W​on​g​ ​បាន​មានប្រសាសន៍ឲ្យដឹងថា ​ការធានា​ប្រាក់​ក​ម្ចី​បែប​នេះ ​បាន​ធ្វើ​ឱ្យ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​រួមចំណែក​បង្កើត​ការងារ​។​ ​

លោក​បាន​បន្ត​ថា​ “​ក​ម្ចី​ដែល​យើង​ផ្តល់​អោយ​បាន​ជួយ​បង្កើត​ការងារ​ថ្មី​ជាង​​៥​២​.​០​០​០​កន្លែង នៅ​ក្នុង​ប្រទេស​កម្ពុជា​ពី​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ដែល​យើង​បាន​គាំទ្រ​”​។​

ជាមួយគ្នានេះ លោក​ ​ហេង​ ​បូ​មករា​ ​អគ្គនាយក​រង​ត្រួតពិនិត្យ​ទី​១​ធនាគារជាតិនៃកម្ពុជា​ក៏បាន​និយាយ​ថា​ ​ការ​បង្កើត​ C​G​CC ​គឺជា​ការ​ទទួលស្គាល់​នូវ​តួនាទី​ ដ៏​សំខាន់​របស់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​នៅ​ក្នុង​សេដ្ឋកិច្ច​។​

លោកបន្តថា “​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​តំណាង​ឱ្យចំនួន   ៧​០​​ភាគរយ​នៃ​ឱកាស​ការងារ​ក្នុង​ប្រទេស​ ​និង​រួមចំណែក​៥​៨​​ភាគរយ​ដល់​G​D​P​​របស់​ប្រទេស​យើង​”។​លោកបន្តថា “​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ទាំងនេះ ​ដំណើរការ​ក្នុង​វិ​ស័យ​ដូចជា​​កសិកម្ម​ ​ឧស្សាហកម្ម​ ​និង​សេវាកម្ម​”។​

ដោយ​គិត​ពី​ភាព​ចម្រុះ​នៃ​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ក្នុង​ប្រទេ​ស​C​G​CC ​បាន​ធានា​ប្រាក់​ក​ម្ចី​រហូតដល់​៥​០​ភាគរយ ​សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ក្នុង​សេវាកម្ម​ ​និង​ពាណិជ្ជកម្ម​៣​​ភាគរយ​ពី​កសិកម្ម​ ។ ចំនួន៧​​ភាគរយ​ពី​ឧស្សាហកម្ម​ ​និងចំនួន​៤​០​ ​ភាគរយ​ទៀត​សម្រាប់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ផ្សេងទៀត​។​

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(C​MA)​ បាន​និយាយ​ថា​ ​សមាជិក​ជាច្រើន​របស់​ខ្លួន​ ​រួម​ទាំង​ ​L​O​L​C ​Micro​finance​ ​និង​ ​AM​K ​Micro​finance​ ​គឺជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ ដែល​ចូលរួម​ក្នុង​គម្រោង​របស់​ C​G​CC​។​

C​G​CC ​បានឃើញ​សកម្មភាព​ធានា​ ប្រាក់​ក​ម្ចី​ខ្ពស់​បំផុត​របស់​ខ្លួន​នៅ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​២​ ​នៅពេលដែល​វា​បាន​ធានា​ដល់​អាជីវកម្ម​ចំនួន​៩​១​ ​សម្រាប់​ប្រាក់​ក​ម្ចី​ចំនួន​៨​,​៣​ លាន​ដុល្លារ​។​

នាយក​ប្រតិបត្តិ​ C​G​CC ​បាន​និយាយ​ថា​ ល្បឿន​នៃ​ការ​ផ្តល់​ប្រាក់​ក​ម្ចី​នេះ ​មាន​លំនឹង​ក្នុង​ឆ្នាំ​២​០​២​៣​ ​ដែល​សហគ្រាស​រដ្ឋ​បាន​ធានា​ចំនួន​៧​២​ ​លាន​ដុល្លារ ​ក្នុង​ចំនួន​ប្រាក់​ក​ម្ចី​សម្រាប់​​៩​៤​៣​ គណនី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here