រដ្ឋមន្រ្តីកសិកម្មណែនាំឲ្យអ្នកជំនាញគិតគូរពីវិធីសាស្ត្រ ដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ច និងទទួលបានផលចំណេញ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោកឌិត ទីណារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំដល់ក្រុមការងារពិសោធន៍ ត្រូវគិតគូរពីវិធីសាស្ត្រ ដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ច និងទទួលបានផលចំនេញពិតប្រាកដ។

លោកបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញស្តាប់បទបង្ហាញស្តីពី ការងារពិសោធន៍បង្ហាញតាមវិធីសាស្ត្រ កសិអេកូឡូស៊ី  និងតាមវិធីសាស្ត្រ ​ប្រើប្រាស់ជីគីមីលើដំណាំស្រូវ នៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាកាលពីថ្ងៃទី៧ មិនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី​បានណែនាំ ដល់ក្រុមការងារពិសោធន៍ ត្រូវគិតគូរពីវិធីសាស្ត្រ ដែលមានប្រសិទ្ធិភាពសេដ្ឋកិច្ច និងទទួលបានផលចំនេញពិតប្រាកដ។ លើសពីនេះទៅទៀត លោករដ្ឋមន្ដ្រីបានជំរុញឱ្យក្រុមការងារ ត្រូវប្រឹងប្រែងបន្ថែមទៀត ដោយតាមដានពីការចំនាយទាំងអស់ ក្នុងដំណើរការពិសោធន៍ និងតាមដានការងារពិសោធន៍ពីមួយឆ្នាំ ទៅមួយឆ្នាំឱ្យមានលទ្ធផលល្អ និងមានប្រសិទ្ធិភាព។

ការងារពិសោធន៍នេះ ធ្វើឡើងក្នុងគោលបំណងប្រៀបធៀបរយៈពេលខ្លី អំពីប្រសិទ្ធិភាពលើទិដ្ឋភាពសេដ្ឋកិច្ច បរិស្ថាន និងសង្គមនៃការអនុវត្តផលិតកម្មកសិកម្ម តាមវិធីសាស្ត្រកសិអេកូឡូស៊ី (Agroecology) ការប្រើប្រាស់ជីគីមី (Conventional Tillage) និងការប្រើប្រាស់ជីស្រស់​ (Green Manure)​ ដោយផ្តោតលើពូជស្រូវ២ ប្រភេទគឺ ពូជស្រូវចំប៉ីស៧០ និងពូជស្រូវផ្ការំដួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here