CSXសហការជាមួយអាជ្ញាធរខេត្តបើកសិក្ខាសាលាស្តីពីការគាំពារវិនិយោគ និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ

ដោយៈ ច្រាយ ចំណាន

        កណ្តាលៈ និយ័តករមូលបត្រ និងបញ្ចាំ(CSX)សហការជាមួយរដ្ឋបាលខេត្តកណ្តាល បានរៀបចំសិក្ខាសាលាស្តីពី ការគាំពារវិនិយោគ និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ។

លោកគង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និងលោកស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលាស្ដីពី ការគាំពារវិនិយោគ និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ ស្ថិតនៅសាលប្រជុំសាលាខេត្តកណ្តាល។

លោកស៊ូ សុជាតិបានមានប្រសាសន៍ក្នុងពិធីបើកសិកខាសាលាកាលពីដើមសប្តាហ៍នេះថា វិស័យមូលបត្រ គឺជាឧបករណ៍ហិរញ្ញវត្ថុមួយ សម្រាប់វិនិយោ​គិន យកទៅប្រើប្រាស់ក្នុងការវិនិយោគ គម្រោងជាក់លាក់ណាមួយ ដោយផ្តល់ជាផលកម្រៃហិរញ្ញវត្ថុ ការប្រាក់ ឬភាគលាភផ្សេងៗ ក្រោ​មការត្រួតពិនិត្យរបស់និយ័តករមូលបត្រកម្ពុជា ដែលស្រដៀងនឹងវិស័យធនាគារ ឬក្រុមហ៊ុនធានារ៉ាប់រងជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ជាគោលការណ៍ ប្រសិនបើវិស័យនេះ ត្រូវបានអនុវត្តន៍ដោយត្រឹមត្រូវ តាមនិយាមហិរញ្ញវត្ថុ និងក្របខណ្ឌច្បាប់ វានឹងផ្តល់នូវប្រភពទុនក្នុងស្រុកមិនចេះរីងស្ងួត សម្រាប់ម្ចាស់អាជីវកម្មទូទៅ ហើយបង្កើតឡើងនូវប្រភពចំណូលសមស្រប សម្រាប់បុគ្គល និងតួអង្គសេដ្ឋកិច្ចផ្សេងទៀតនៅក្នុងទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here