បញ្ញាសិប្បនិម្មិតនឹងបង្ហាញសក្តានុពលនៃបដិវត្តន៍ឌីជីថល នៅកម្ពុជាដូចម្តេច?

        ដោយៈ ហ្វីអូណា

        ភ្នំពេញ

បញ្ញា​សិប្បនិម្មិត​ (​Artificial​ ​Intelligence​- ​A​I​)បាននិងកំពុង​បន្ត​គ្របដណ្តប់​ នៅ​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា ​ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុងពេលឆាប់ៗ​នេះ ​ដែល​មានឈ្មោះ​ថា​ ​So​r​a​ ​។​

លោកN​i​g​e​l​ ​M​i​rand​a​ ​នាយក​ក្រុមហ៊ុន​ ​e​p​e​n​h​.​co​m​ ​បាន​និយាយ​ថា​ “ ​So​r​a​ ​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​មួយ ​ដើម្បី​បង្ហាញ​ខ្លឹមសារ​ជា​ទម្រង់​វីដេអូ​។​ ​បច្ចុប្បន្ននេះ​ ​យើង​កំពុង​ប្រើប្រាស់​ឧបករណ៍​ស្រដៀងគ្នា​ ជាមួយនឹង​ការ​បញ្ចូល​គ្នា​នៃ​A​I​ ​និង​កម្មវិធី​កែ​វីដេអូ​ ​និង​កម្មវិធី​ផ្សេងទៀត​។​ ​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា យើង​ឃើញ​ឱកាស​ជាច្រើន ​ពី​វីដេអូ​បង្កើត​មាតិកា​ វីដេអូ​ផ្សព្វផ្សាយ​ ​រហូតដល់​ការផ្សាយពាណិជ្ជកម្ម​ ​ដើម្បី​ពន្យល់​ពី​ផលិតផល​ ​និង​សេវាកម្ម​របស់យើង​ដល់​អ្នកប្រើប្រាស់​។​ ​នេះ​នឹង​ផ្តល់​ឱ្យ​យើង​ នូវ​ស​ម្ថ​ភាព​បង្កើន​យុទ្ធនាការ​ទី​ផ្សារ​ ​និង​ការ​បង្កើត​មាតិកា​។​

 

ជាមួយគ្នានេះ លោក​ K​i​shore​ Ku​mar​ ​Mun​i​s​w​amy​ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ ​Chief​ (​Cam​bo​d​i​a​) ​Commercial Bank​ ​P​l​c ​បាន​និយាយ​ថា​ ​So​r​a​ ​អាច​បង្កើត​ការផ្សាយពាណិជ្ជកម្ម ​តាម​វីដេអូ​ដែល​មានគុណ​ភាព​ខ្ពស់​ ដោយ​ផ្អែកលើ​ការ​ពិពណ៌នា​ជា​អត្ថបទ​ ​ដែល​អាច​ជួយ​សន្សំសំចៃ​ពេលវេលា​ ​និង​ធនធាន​របស់​ក្រុមហ៊ុន​បើ​ប្រៀបធៀប​ទៅ​នឹង​វិធី​សា​ស្រ្ត​ ផលិត​វីដេអូ​បែប​ប្រពៃណី​។​ ​

លោក​បាន​បន្ថែម​ថា​ ​“នេះ​ផ្តល់​ប្រយោជន៍​ជាពិសេស​ សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ដែល​ថវិកា​មានកំណត់”​។​

លោក​ ​សេង​ ​ភី​រុ​ណ​ ​ប្រធាន​ផ្នែក​បច្ចេកវិទ្យា​ ​Co​ding​at​e​ ​Technology​ ​Co​., ​L​t​d​ ​បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ថា​ “​សម្រាប់​ការ​បង្កើត​មាតិកា​ ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ឬ​មុខងារ​ពាក់ព័ន្ធ​ផ្សេងទៀត​ ​អាជីវកម្ម​ក្នុង​វិ​ស័យ​ផ្សេងៗ​ ​រួម​ទាំង​បច្ចេកវិទ្យា​ ​ទី​ផ្សារ​ ​និង​ការ​បង្កើត​មាតិកា​ ​ពួកគេ​អាច​គិតថា​ ​វា​មានប្រយោជន៍​” ​។​

M​i​rand​a​ ​បាន​និយាយ​ថា​ ​ហា​និ​ភ័យ​ធំបំផុត​គឺ​ការ​បាត់បង់​ការ​ងារ​ ​ដោយសារ​ការ​ផលិត​ខ្លឹមសារ​ ​និង​វីដេអូ​ត្រូវ​បាន​ធ្វើ​ដោយ​​A​I​ ​។​ ​យើង​ក៏​លែង​មានការ​ច្នៃប្រឌិត​ ​ហើយ​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​បាន​ធ្វើ​ដោយ​ឧបករណ៍​​A​I​ ​តប​ទៅតាម​តម្រូវ​ការ​។​

​អ្នក​សាក​ស្រមៃ​ថា​អ្នក​អាច​បង្កើត ​ខ្សែភាពយន្ត​ពេញលេញ​មួយ​ដោយ​គ្រាន់តែ​អង្គុយ ​នៅ​ពីមុខ​កុំព្យូទ័រ​យួរ​ដៃ​របស់​អ្នក​ ជាមួយនឹង​កម្មវិធី​កែ​សម្រួល​បន្តិចបន្តួច​ប៉ុណ្ណោះ​។​

K​i​shore​ ​បាន​ចង្អុលបង្ហាញ​ថា​ ​អាជីវកម្ម​អាច​បង្កើត​មាតិកា​វីដេអូ​ដែល​ស្របតាម​ការ​ចង់បាន​របស់​ទ​ស្សនិ​ជន​ ​ឬនៅ​តាម​តំបន់​ជាក់លាក់​ ​ដោយ​បង្កើន​ប្រសិទ្ធ​ភាព​ នៃ​យុទ្ធនាការ​ទី​ផ្សារ​របស់​ពួកគេ​។​ ​

លោក​បាន​បន្ថែម​ថា​ “​So​r​a​ ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ​ផលិតផល​ ​និង​វីដេអូ​ពន្យល់​ដោយ​ប្រើការ​ពិពណ៌នា​អត្ថបទ​ ដែ​ធ្វើ​អោយ​ប្រសើរ​ឡើង ​នូវ​ការយល់​ដឹង​អំពី​ផលិតផល​ ​និង​ទាក់ទាញ​អតិថិជន​ដែល​មាន​សក្តានុពល​” ​។​

ទន្ទឹម​នឹង​នេះ​ ​លោក​ ​ភា​រុ​ណ​បាន​លើកឡើង​ទៀត​ថា​ “​គុណវិបត្តិ​នៃ​A​I​ ​មាន​ដូចជា​ភាព​អ​សីលធម៌​ ​ភាព​លំអៀង​ ​បញ្ហា​ឯកជន​ភាព​ ​និង​តម្រូវ​ការ​សម្រាប់​ធនធាន​សំខាន់​ៗ​”​។​

M​i​rand​a​ ​បាន​និយាយ​ថា ​ជាមួយនឹង​​So​r​a​ ​ឧស្សាហកម្ម​មាតិកា​ ​អូឌីយ៉ូ​ វីដេអូ​ ​និង​អត្ថបទ ​នឹង​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​ ឌី​ជី​ថល​ទៅ​ក​ម្រិ​ត​ថ្មី​។​ “​បច្ចេកវិទ្យា​នឹង​អនុញ្ញាត​ឱ្យ​អាជីវកម្ម​ណាមួយ ​បង្កើត​មាតិកា​ ​និង​វីដេអូ​ផ្ទាល់ខ្លួន ​ជាមួយនឹង​ពាក្យ​អត្ថបទ​មួយ​ចំនួន​។​

​ជា​ការពិត​ 4 K ​video​-​g​e​n ​A​I​ ​នឹង​ក្លាយ​ជា​បដិវត្តន៍​ដ៏​ធំ​មួយ​។​ ​បច្ចេកវិទ្យា ​នឹង​ធ្វើ​ឱ្យ​ការ​ផលិត​មាតិកា​វីដេអូ​ កាន់តែ​ងាយស្រួល​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​របស់យើង​»​។​

Open AI Sora

So​r​a​ ​ក៏​អាច​បង្ហាញ​ថា​ មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ នៅ​ក្នុង​វេទិកា​នៃ​ការអប់រំ​ ​និង​ការ​បណ្តុះបណ្តាល ​ក្នុង​ការ​អភិវឌ្ឍ​ខ្លឹមសារ​អប់រំ​។​ K​i​shore​ ​បាន​និយាយ​ថា​ “​ស្ថាប័ន​អប់រំ​ ​និង​អង្គការ​អាច​ប្រើប្រាស់​ ​So​r​a​ ​ដើម្បី​បង្កើត​ស​ម្ភារៈ​សិក្សា​ដែល​ទាក់ទាញ​ ​និង​អន្តរ​កម្ម​ ​ដែល​អាច​ធ្វើ​ឱ្យ​ការអប់រំ​កាន់តែ​ងាយស្រួល​ ​និង​ទាក់ទាញ​សម្រាប់​សិស្ស​” ​។​ ​

ផ្នែក​មួយទៀត​ ដែល​អាច​ទទួល​បាន​អត្ថប្រយោជន៍​ គឺ​ការ​រៀន​ភាសា​ដែល​ ​So​r​a​ ​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើត​វីដេអូ​ ដែល​មានការ​លាប​លើ​អត្ថបទ​ជា​ភាសា​ផ្សេងៗ​គ្នា​ ​សម្រួល​ដល់​ការ​រៀន​ភាសា​ ​និង​ការ​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​វប្បធម៌​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ការ​ក​ម្សាន្ត​ ក៏​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ផង​ដែរ​ ​ទាក់ទង​នឹង​ការ​បង្កើត​ផ្ទាំង​សាច់រឿង​ ​និង​សិល្បៈ​គំនិត​។​

K​i​shore​ ​បាន​និយាយ​ថា​ “​អ្នក​ផលិតភាព​យន្ត​ ​និង​អ្នកបង្កើត​គំនូរជីវចល​អាច​ប្រើ​​So​r​a​ ​ដើម្បី​បង្កើត​ story​board​s ​និង​ ​concept​ ​art​ ​ដោយ​ផ្អែកលើ​ការ​ពិពណ៌នា ​អត្ថបទ​របស់​ពួកគេ​ ​សម្រួល​ដំណើរការ​មុន​ការ​ផលិត​” ​។​

ដោយ​បាន​ស្នើសុំ​ឱ្យ​ស្រមៃ​មើល ​សេ​ណារី​យ៉ូ​រយៈពេល​ដប់​ឆ្នាំ​ចាប់ពី​ពេលនេះ​តទៅ​ ​លោក​ ​P​i​run​ ​បាន​និយាយ​ថា​ “​វា​អាច​មាន​សក្តានុពល​កាន់តែ​ជឿនលឿន​ ​ជាមួយនឹង​សមត្ថភាព​កាន់តែ​ប្រសើរ​ឡើង​ ​បង្កើន​សមាហរណ​កម្ម ​ទៅ​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ​ ​និង​ប្រហែលជា​កម្មវិធី​ទូលំទូលាយ​ជាង​នេះ​”​។​

​M​i​rand​a​ ​ជឿជាក់​ថា​ បច្ចេកវិទ្យា​នេះ​ “​នឹង​ធ្វើបដិវត្តន៍​របៀប​ដែល​យើង​មើល​ពិភពលោក​ ​និង​វិធី​ដែល​យើង​មើលឃើញ​វីដេអូ​ ​សំឡេង​ ​និង​ខ្លឹមសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តំណាង​ផ្សេងទៀត​។​ ​ពាក្យ​ចុងក្រោយ​ពី​ K​i​shore​ ​គឺ​ “​ផ្តោត​លើ​ការប្រើប្រាស់​ប្រកប ដោយ​ការទទួលខុសត្រូវ​ ​តម្លា​ភាព​ ​និង​ការ​គ្រប់គ្រង​អ្នកប្រើប្រាស់​”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here