រដ្ឋបាលក្រុងអរិយក្សត្របិទផ្សាយឯកសារចុះបញ្ជីរដីធ្លីលើភូមិចំនួន៤

ដោយៈ គង់ ហ្វីអូណា

        ខេត្តកណ្តាលៈ លោក ចាន់ តារា អភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ បានចូលរួមក្នុងពិធីបិទផ្សាយជា​សាធារណៈ​នូវ​ឯកសារ នៃ​ការវិនិច្ឆ័យ​ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួន៤ភូមិ ក្នុងសង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

ពិធីដែលបានធ្វើកាលពីដើមសប្តាហ៍នេះ បានប្រារពក្រោមអធិ​បតីភាពដ៏ខ្ពង់ខ្ពស់ លោកសរ សុវណ្ណ រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

សេចក្តីប្រកាសបានឲ្យដឹងថា ប្រជាពលរដ្ឋជាម្ចាស់ក្បាលដីចំនួន២,៦៥៧ក្បាលដី ស្ថិតក្នុងភូមិទាំង៤ ក្នុងសង្កាត់កោះឧកញ៉ាតី សូមមេត្តារួសរាន់នាំគ្នាមកពិនិត្យមើល ទិន្នន័យក្បាល​ដី​របស់​ខ្លួន ឱ្យបាន​ច្បាស់លាស់ដូចជា ម្ចាស់កម្មសិទ្ធិ​រួម ជា​របស់ប្តី របស់ប្រពន្ធ ឪពុកម្តាយ ឈ្មោះ​ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានពាក់ព័ន្ធផ្សេងៗជាច្រើនទៀត បើទិន្នន័យទាំងនេះមានការខុសឆ្គង សូមធ្វើការសាកសួរ ឬដាក់ពាក្យបណ្ដឹងតវ៉ា ជាមួយមន្ត្រីជំនាញដែលនៅប្រចាំការ ដើម្បីមន្ត្រីជំនាញ  ធ្វើការកែតម្រូវឡើងវិញ ពន្លឿនដល់ការចេញ ប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាជ្ញាធរក្រុងអរិយក្សត្រ សូមក្រើនរំលឹកដល់បងប្អូនប្រជាពល​រដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្ត ដល់ពលរដ្ឋផ្សេងៗទៀតដែលមានដីនៅក្នុងភូមិសាស្រ្តខាងលើ នាំគ្នាមកពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ដើម្បីមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃបិទផ្សាយនេះតទៅ បើលើសការកំណត់គឺមិនអាចតវ៉ាបានឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here