អ្នកឧកញ៉ាលឹម ហេងជួបពិភាក្សាជាមួយមន្រ្តីចិនទាក់ទងការចូលរួមពិព៌ណនៅទីក្រុងណាននីង

ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រធានស្ដីទីសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាលឹម ហេងបានជួបពិភាក្សាការងារជាមួយ អនុប្រធានគណៈកម្មាធិការនៃកិច្ចប្រជុំកំពូលធុរកិច្ចពិព័រណ អាស៊ាន-ចិន ដើម្បីចូលរួមពិព័រណ អាស៊ាន-ចិន លើកទី២១ នៅទីក្រុងណានីង ប្រទេសចិន។
កាលពីថ្ងៃទី៦ មិនា អ្នកឧកញ៉ាលឹម ហេងបានទទួលជួបជាមួយ គណៈប្រតិភូចិន លោក Liu Shuyi អនុប្រធានគណៈកម្មាធិការ នៃកិច្ចប្រជុំកំពូលធុរកិច្ចពិព័រណ អាស៊ាន-ចិន នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីអញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ទៅចូលរួមពិព័រណ អាស៊ាន-ចិន លើកទី២១ នៅទីក្រុងណានីង ដែលគ្រោងរៀបចំឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

តបតាមការអញ្ជើញនេះ អ្នកឧកញ៉ា លឹម ហេង បានយល់ស្រប ហើយគ្រោងរៀបចំកិច្ចប្រជុំមួយក្នុងខែឧសភា ដើម្បីត្រៀមរៀបចំមុនពេលទៅចូលរួមពិព័រណ អាស៊ាន-ចិន លើកទី២១នេះ។
លោក Liu Shuyi បានលើកឡើងថា កម្មវិធីពិព័រណ អាស៊ាន-ចិន នឹងរៀបចំឡើងឱ្យក្រុមហ៊ុន ដែលជាសមាជិករបស់ខ្លួនប្រមាណជា១ម៉ឺនក្រុមហ៊ុនចូលរួមពិព័រណ ដើម្បីចាប់ដៃគូរមកវិនិយោគក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងជំនួបនេះ គណៈប្រតិភូធុរកិច្ចពិព័រណ អាស៊ាន-ចិន ក៏បានដឹកនាំក្រុមហ៊ុន ដែលមានសក្ដានុពលមួយចំនួនមកទស្សនកិច្ចនៅកម្ពុជាផងដែរ។

បច្ចុប្បន្នកម្ពុជាកំពុងអនុវត្ត នៃកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម កម្ពុជា-អាស៊ានចិន ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ជាមួយប្រទេសចិន។ នេះជាឱកាស ដែលក្រុមហ៊ុនចិន កំពុងសម្លឹងមើលការវិនិយោគក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះទេ ចិនក៏បានបើកចំហសួនឧស្សាហកម្ម អាស៊ាន-ចិន ផងដែរ ក្នុងនោះកម្ពុជាក៏នៅចំណោមនោះដែរ។

ដូច្នេះអនុប្រធានគណៈកម្មាធិការ នៃកិច្ចប្រជុំកំពូលធុរកិច្ចពិព័រណ អាស៊ាន-ចិនអញ្ជើញសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូទៅ ដើម្បីទៅសិក្សាស្វែងយល់បន្ថែម ក្នុងការវិនិយោគក្នុងសួនឧស្សាហកម្មអាស៊ាន-ចិន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here