NBCបណ្តុះបណ្តាលមន្រ្តីលើការដឹកនាំប្រកបដោយភាពបត់បែន

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកស៊ុំ សន្និសិទ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការដឹកនាំប្រកបដោយភាពបត់បែន”។

វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលស្រាវជ្រាវនិងបណ្តុះបណ្តាល ធនាគារកណ្តាលអាស៊ីអាគ្នេយ៍ (ស៊ាសិន) នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ផ្ដល់ឱកាសដល់សិក្ខាកាម ក្នុងការសិក្សាស្វែងយល់ និងពិភាក្សាអំពី៖ ១/-ការកំណត់និយមន័យ និងតម្រូវការភាពជាអ្នកដឹកនាំ ២/-ផ្នត់គំនិតនៅក្នុងបរិបទភាពជាអ្នកដឹកនាំប្រកបដោយភាពបត់បែន ៣/-សិល្បៈក្នុងការបង្កើនប្រ​សិ​ទ្ធភាពផ្ទាល់ខ្លួន និងទំនាក់ទំនងក្នុងក្រុម និង ៤/-ការគ្រប់គ្រងភាពខ្លាំងរបស់ខ្លួន និងសមាជិកក្នុងក្រុម។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង ក្នុងបទឧទ្ទេសនាមដោយវាគ្មិន ជំនាញកម្រិតអន្តរជាតិ ដែលមកពីមជ្ឈមណ្ឌលស៊ាសិន និងស្ថាប័នអន្តរជាតិដទៃទៀត។ វគ្គបណ្តុះបណ្តាលមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៤-៨ ខែមីនា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមចំនួន ៤១ រូប ជាតំណាងធនាគារកណ្តាល និងអាជ្ញាធររូបិយវត្ថុ នៃប្រទេសចំនួន៩ ដែលជាសមាជិករបស់មជ្ឈមណ្ឌលស៊ាសិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here