វៀតណាមជួបថ្នាក់ដឹកនាំសភាពាណីជ្ជកម្មពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងវិនិយោគ

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា បានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី៤ មិនា បានទទួលស្វាគមន៍ លោកNgo Van Tuat, ទីប្រឹក្សារដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានបេសកកម្ម នៃស្ថានទូតវៀតណាមប្រចាំកម្ពុជា និងសហការី ដើម្បីចូលជួបសម្តែងការគួសម និងក្នុងគោលបំណង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យធុរកិច្ច និងវិនិយោគនានា រវាងធុរជន និងវិនិយោគិនប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សានេះបានផ្តោតជាពិសេស ដើម្បីរក្សានូវការទំនាក់ទំនង និងចែករំលែកព័ត៌មានពាណិជ្ជកម្ម វិនិយោគ និងបរិយាកាសធុរកិច្ចទាំងពីរ នាពេលអនាគតដ៏ខ្លី។

ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ ក្នុងឆ្នាំ២០២២ មានទឹកប្រាក់១១ពាន់លានដុល្លាសហរដ្ឋអាមេរិក និងក្នុងឆ្នាំ២០២៣ មានទំហំទឹកប្រាក់ប្រមាណ៨ពាន់លានដុល្លាសហរដ្ឋអាមេរិក។

គិតត្រឹមដើមឆ្នាំ២០២៤ ធុរជន និងវិនិយោគ វៀតណាមនៅកម្ពុជាមានចំនួន៥០ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងសកម្មភាពធុរកិច្ចលើវិស័យកសិកម្មជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here