តើការវិនិយោគលើមូលបត្រ មានឱកាសចំណេញខុសគ្នា និងហានិភ័យដូចម្តេច?

        ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ វិស័យមូលបត្រ ជាវិស័យមួយដែលមានការពេញនិយម និងទាក់ទាញការចាប់អារម្មណ៍បណ្តើរៗ នៅក្នុងទីផ្សារអាជីវកម្មនៅកម្ពុជា ស្របពេលទីផ្សារអចលនទ្រព្យ ហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់។

នៅប្រទេសរីកចម្រើននានា ការវិនិយោគលើវិស័យមូលបត្រមានទំហំទឹកប្រាក់ រាប់រយលានដុល្លារជារៀងរាល់ថ្ងៃ ជាមួយនឹងទីផ្សារទូលំទូលាយ និងមានការវិនិយោគច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកកម្ពុជា មិនបានទទួលទុនចំនួន១០០លានដុល្លារនៅឡើយក្នុងមួយឆ្នាំ លើការវិនិយោគក្នុងវិស័យនេះ ដែលមូលធនចរាចរណ៍នៅក្នុងវិស័យមួយនេះនៅមានកម្រិត ប៉ុន្តែវានឹងកើនឡើង​។នេះបើតាមលោកហុង សុហួរប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា។

លោកបន្តថា “មានការចាប់អារម្មណ៍ពីវិនិយោគិនច្រើន ដោយពួកគាត់អាចមានជម្រើសទាំងក្នុង និងក្រៅប្រទេស ក្នុងការចាប់ផ្តើម​វិនិយោគលើមូលបត្រ”។ លោកបន្តថា “ដោយមិនចាំបាច់បើកអាជីវកម្មខ្លួនឯង អ្នកវិនិយោគអាចចូលហ៊ុនជាមួយម្ចាស់អាជីវកម្ម ដែលមាន​លក្ខណៈស្តង់ដាស្រាប់”។

លោកបន្តថា បច្ចុប្បន្នពួកគាត់មិនយល់ពីយន្តការបែបនេះ បានជាពួកគេវិនិយោគ នៅមានកម្រិតទាបក្នុងទីផ្សារហ៊ុន ប៉ុន្តែវិស័យនេះអាចវិនិយោគក្នុងកម្រិតទុនតិចតួចបាន ជាលក្ខណៈសន្សំរយៈពេលវែង ដោយក្នុងមួយខែអាចសន្សំពី៥០ ទៅ១០០ដុល្លារបាន។

លោកហុង សុហួរបានបន្តថា វិស័យទាំងអស់បំពេញឲ្យគ្នា ដែល​យើងមិនគួរយកលុយ ទៅដាក់ក្នុងវិស័យណាមួយទាំងស្រុងច្រើនពេកទេ តែយើងគួរយកលុយរបស់យើង ទៅវិនិយោគលើវិស័យខុសៗគ្នា ដើម្បីកាត់បន្ថយហានិភ័យ ដើម្បីទទួលបានប្រាក់ចំណេញជាមធ្យមក្នុងកម្រិតណាមួយនោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here